កំហឹង​ប្រពន្ធចុង លោត​ឡើង​លើដំបូល​រថយន្ត​ធាក់​បំបែក​កញ្ចក់

កំហឹង​ប្រពន្ធចុង លោត​ឡើង​លើដំបូល​រថយន្ត​ធាក់​បំបែក​កញ្ចក់

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ឃាត់​រថ យន្ត​ឡិច​ស៊ី​ស ៤៧០ មួយ​គ្រឿង​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ បាន​បើក​បំ​បុក​រុលទៅមុខ​ថែម​ទៀត ធ្វើ​ឱ្យ​ស្ត្រី​នោះ​ប៊ិះ​ត្រូវ​រថយន្ត​កិន ។ ទំនងជា​ក្រពុលមុខ​នោះ ស្ត្រី​រូប​នេះ​បាន​ព្យាយាម​ហក់​ឡើង​លើ​រថយន្ត ច្រើន​ដង​ទាល់តែ​បាន​សម្រេច ដោយ​អង្គុយ​លើដំបូល​យក​ជើង​ធាក់​បំបែក​កញ្ចក់​មុខ​ថែម​ទៀត ។

ហេតុការណ៍​នេះកើតឡើង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៩ តុលា ស្ថិត​នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​នៅ​កណ្តាលផ្លូវ​ពោរពេញ​ទៅ​ដោយ​ចរាចរណ៍​កុះករ ។ ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ផ្ទុះ​កំហឹង​នេះ​ឈ្មោះ ហាំ ស្រី​ន​ង អាយុ​៣៤​ឆ្នាំ មានកូន​៣​នាក់ (​ស្រី​២ ប្រុស​១) ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ក្រហម ទំនង​នាំ​កូន​៣​នាក់​ជិះ​ដើរ​លេង ។ ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រី​ប៉េ​អឹ​ម​ផ្កាយ​២​ម្នាក់​ឈ្មោះ ស សំបូ​ធន់ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​មាន​នារី​ម្នាក់​ជិះ​ក្នុង​រថយន្ត​នោះ​ដែរ ប៉ុន្តែ​បាន​បើកទ្វារ​រត់​ចុះ​ពីលើ​រថយន្ត​ទៅ​បាត់ នៅ​សល់​អ្នកបើកបរ ។

បើ​តាម​ស្ត្រី​រូប​នោះ​អះអាង​ថា រូប​គាត់​និង​មន្ត្រី​ផ្កាយ​២​នោះ បាន​យក​គ្នា​រយៈពេល​១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​នោះ​ទេ​។ ពួក​គេ​មានកូន​ជាមួយ​គ្នា​ដល់​ទៅ​៣​នាក់ ។ ស្ត្រី​នោះ​បន្ត​ថា បុរស​ជា​មន្ត្រី​ផ្កាយ​២​នោះ​ធ្លាប់​បាន​សន្យា​ជាមួយ​គាត់​ថា កុំ​រករឿង​ដេញដោល​អី ចាំ​គាត់​ប្រគល់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង និង​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ តែ​ចាំ​គាត់​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​សិន ។

លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ខណៈ​គាត់​កំពុង​ដឹក​កូន​ទាំង​៣​នាក់​ដើរ​លេង​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​លោក​ប្តី​នោះ គាត់​ក៏​ឈប់​ម៉ូតូ​រត់​ដេញ​តាម​ឱ្យ​ឈប់ ដើម្បី​និយាយ​ឱ្យ​ដឹង​រឿង ។ តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ ទើប ​ធ្វើ​ឱ្យ​រូប​នាង​ខឹងសម្បា​ស្ទាក់​ពីមុខ​ហក់​តោង​រថយន្ត​ឡើង​អង្គុយ​លើដំបូល ទាត់​ធាក់​កញ្ចក់​រថយន្ត​ទាល់តែ​បែក​កញ្ចក់ ទើប​នគរបាល​ទៅ​ដល់​ក៏​នាំ​នាង និង​អ្នកបើកបរ​ទៅ​អធិការដ្ឋាន​ដើម្បី​សួ​នាំ​ទើប​ធ្លាយ​រឿង​ដូច​រៀបរាប់ ដោយ​សង្ខេប​ខាងលើ ។ ចំណែក​កូន​៣​នាក់​នៅ​ធ្វើ​ភ្នែក​ភ្លឹ​ស​ៗ មើល​ម្តាយ​ដែល​កំពុងស្រែ​កដោយ​កំហឹង ៕

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព