យុវជន ៣នាក់ ជិះម៉ូតូបើកបុក បង្កាន់ដៃស្ពានអាកាស ស្ទឹងមានជ័យ, ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជន ៣នាក់ជិះម៉ូតូលឿនដូចហោះ បានបុកបង្កាន់ ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ កាលពីម៉ោង ១១ និង៤០នាទីយប់ថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៥។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន ៣នាក់ជិះម៉ូតូ MSX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៖ 1FB-1510 បើកចុះពីស្ពានអាកាសស្ទឹងមានជ័យក្នុងគោលបំណងឆ្ពោះ ទៅ ពេទ្យលោកសង្ឃ។ លុះបើកមកដល់ចុងស្ពានអាកាសស្ទឹងមានជ័យ បានបុក និងបង្កាន់ដៃស្ពានបណ្តាល ឲ្យយុវ ជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ហើយពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាល់ម៉ែត។

បើតាមសាក្សី បញ្ជាក់ថា ជនរងរបួសនេះ ប្រហែលជាមិនសង្ឃឹមតិចតួចក្នុងការស្រោចស្រង់អាយុជីវិត ពីក្រុមគ្រូ ពេទ្យ ព្រោះរបួសធ្ងន់ធ្ងរពេក។

ចំណែកអ្នកស្លាប់ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯម៉ូតូត្រូវបានខាងសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក៕