Rooney នឹង​ទទួល​​ស្បែក​ជើង​មាស​​ជា​ប្រវត្តិ​សាស្ត្រ​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ប្រកួត​យប់នេះ

Rooney នឹង​ទទួល​​ស្បែក​ជើង​មាស​​ជា​ប្រវត្តិ​សាស្ត្រ​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ប្រកួត​យប់នេះ

ខ្សែ​ប្រយុទ្ធ​ឆ្នើម Wayne Rooney នឹង​ខក​ខាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទល់​នឹង​អេស្តូនី​យប់​នេះ ប៉ុន្តែ​រូប​គេ​នឹង​ចូល​រួម​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​ស្បែក​ជើង​មាស​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​នាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​អង់គ្លេស​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

 

Rooney នឹង​ទទួល​​ស្បែក​ជើង​មាស​​ជា​ប្រវត្តិ​សាស្ត្រ​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ប្រកួត​យប់នេះ

 

ការ​ឈ្នះ​ពាន​រង្វាន់​នេះ​កើត​ឡើង​បន្ទាប់​ពី​កីឡាករ​វ័យ២៩ឆ្នាំ​របស់​Manchester United ខាង​លើ បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ច្រើន​ជាង​គេ ពោល​គឺ​បាន​បំបែក​កំណាត់​ត្រា​ចាស់ របស់​លោក Sir Bobby Charlton ដែល​ធ្លាប់​គ្រប់​គ្រង​កាល​ពី​អតីតកាល។

 

Rooney នឹង​ទទួល​ស្បែក​ជើង​ដែល​ធ្វើ​ពី​មាស ២៤ការាត់ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ ៧៥០០០នាក់ ដែល​ទៅ​ទស្សនា​ការ​ប្រកួត​នៅ​កីឡដ្ឋាន Wembley។ លោក Thomas Lyte ជា​ជាង​ប្រាក់ ធ្វើ​ពាន​ FA Cup របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស គឺ​ជា​អ្នក​រ៉ាប់រង​ធ្វើ​ស្បែក​ជើងមាស ដែល​តំណាង​ឲ្យ​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន ៥០គ្រាប់របស់ Rooney។

 

ទាក់​ទង​នឹង​ការ​បំបែក​កំណត់ត្រា​នេះ​ដែរ អតីត​យុវជន​របស់ Everton រូប​​នេះ ​បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖ “នេះ​គឺជា​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្លួន​ខ្ញុំ ក្រុម​គ្រួសារ និង​អាជីព​ជា​កីឡាករ។ ខ្ញុំ​ជឿ​ជាក់​ថា កីឡាករ​ឆ្នើម​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដូចជាHarry Kane, Ross Barkley, Raheem Sterling នឹង​អាច​ស៊ុត​បញ្ចូល​ទី​តាម ស្មើ ឬ​ក៏​លើស​ពី​កំណត់ត្រា​របស់ខ្ញុំ! ពាន​នេះ​ពិត​ជា​មាន​ន័យ​ធំធេង​ណាស់​សម្រាប់​ខ្ញុំ”។

 

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​ជាប់​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ​នោះ នឹង​ត្រូវ​ទទួល​ភ្ញៀវ​អេស្ដូនី នា​ម៉ោង ១:៤៥នាទី​រំលង​អាធ្រាត្រ។ ទោះ​បី​ជា​ជាប់​ហើយ​ក្ដី ក៏​ក្រុម​លោក Roy Hodgson នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​អាច​រក្សា​កំណត់ត្រា​ឈ្នះ​១០០% នៅ​ក្នុង​ការ​ប្រកួត​នេះ៕

 

Rooney នឹង​ទទួល​​ស្បែក​ជើង​មាស​​ជា​ប្រវត្តិ​សាស្ត្រ​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ប្រកួត​យប់នេះ

 

Rooney នឹង​ទទួល​​ស្បែក​ជើង​មាស​​ជា​ប្រវត្តិ​សាស្ត្រ​ពី​ជម្រើស​ជាតិ​អង់គ្លេស ​ក្នុង​ប្រកួត​យប់នេះ

Charlton នឹងប្រគល់​ស្បែក​ជើង​មាស​ដល់ Rooney នៅ​ Wembley មុន​ការ​ប្រកួត​រវាង​អង់គ្លេស និង​អេស្ដូនី​យប់នេះ

ចុច​អាន៖ BBC ​ចេញ​វីដេអូ​ខ្លី​ ពី​ក្រោយ​ភាព​ជោគជ័យ​របស់​​​​ Rooney

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail