ជនជាតិ​យួន​រស់​នៅតាម​មាត់ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងខ្លាំង​

​ស្រប​ពេលដែល​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង កំពុង​ចាត់វិធានការ​ឲ្យ​ជនជាតិ​យួន​ដែល​រស់នៅក្នុង​ទន្លេសាប​ចំណុច​ផ្សារ​ក្រោម ឡើងមក​រស់នៅ​លើគោក​វិញ​នោះ ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ិ​វិល​នៅក្នុង​ខេត្តស្ទឹងត្រែង ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង អនុវត្តន៍​ដូច​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ផងដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្ទឹងត្រែង បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ព​ន្លឿ​ន​ការជម្លៀស​ជនជាតិ​យួន​ដែល​កំពុង​រស់នៅ​តាម​មា​ត់​ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង ឲ្យ​បាន​ឆាប់​។ ការជំរុញ​បែបនេះ គឺ​ដោយសារ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មិនទាន់មាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ជម្លៀស​និគមជន​យួន​ចេញពី​មាត់ទន្លេ​។

​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៥ មន្ត្រី​សង្គម​ស៊ីវិល បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ជម្លៀស​ជនជាតិ​យួន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​បាន​ឆាប់ មិនគួរ​ពន្យា​ពេល​ទៀតឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​លើកឡើងថា ជនជាតិ​យួន​រស់​នៅតាម​មាត់ទន្លេ​មេគង្គ​យ៉ាង​អនាធិបតេយ្យ​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង បរិស្ថាន​ធម្មជាតិ និង​ជា​ប្រភព​នៃ​បទល្មើស​បំផ្លាញ​ព្រៃឈើ ព្រម​ទាង​មច្ឆជាតិ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែខ្លាំង​ដល់​បរិស្ថាន​ទឹកទន្លេ និង​សោភ័ណភាព​ក្រុង​ស្ទឹងត្រែង​។

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​ទ​ន្លេ​៣ លោក មៀ​ច មាន ក៏បាន​លើកឡើង​ដែរ​ថា ការរស់នៅ​របស់​ជយ​ជាតិ​យួន​តាម​មាត់ទន្លេ​និង​នៅលើ​ទឹកទន្លេ​មេគង្គ​ក្នុង​ក្រុង​ស្ទឹងត្រែង បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​គុណភាព​ទឹក និង បរិស្ថាន​ធម្មជាតិ យ៉ាង​ពេញបន្ទុក​ព្រោះ​ពួកគេ​បន្ទោរ​បង់​និង​ចោល​កាកសំណល់​ផ្សេងៗ​ទៅក្នុង​ទន្លេ ដូច្នេះ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មិនត្រូវ​មើលរំលង​ទៀត​ទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា តាម​មាត់ទន្លេ​និង​ក្នុង​ទន្លេមេគង្គ​នៃ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង មាន​អ្នករស់នៅ​ប្រមាណ​ជាង​៣០០​គ្រួសារ ហើយ​៧០​ភាគរយ​គឺជា​ជនជាតិ​យួន​។ ហេតុនេះ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង គួរ​មាន​វិធានការ​ដូច​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដែរ ដើម្បី​កុំ​ឲ្យ​ជនជាតិ​យួន​បំផ្លាញ​បរិស្ថាន​ធម្មជាតិ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​ស្ទឹងត្រែង​តទៅទៀត​៕

10934428_1554204381493903_2050914184_nលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង 48ជនជាតិយួនរស់នៅតាមមាត់ទន្លេមេគង្គក្នុងក្រុងស្ទឹងត្រែង