​សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​លើកដែក ខេត្តកណ្តាល​កំពុងដំណើរកា​រយ៉ា​ងរ​លូន

ប្រភពព័ត៌មាន​ពី​ស្រុក​លើកដែក ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នៅ​ស្រុក​លើកដែក​មាន​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ូ បើក​សង្វៀន​បញ្ជល់មាន់​ផង និង​មាន ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ផង តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​សមត្ថកិច្ច​ជំនាញ​ណា​ចុះបង្ក្រាប​នោះឡើយ បើទោះជា​បន​ល្បែង​ខាងលើ​បាន​បើក​ដំណើរការ​ជា​យូរ​មកហើយ​ក៏ដោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើទោះបី​មុខរបរ​មួយ នេះ​ខុសច្បាប់​ហើយ​ប៉ះពាល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ក៏​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​លើកដែក​មិន​ខ្ចី​ខ្វល់​សំខាន់​ឱ្យតែបាន​ទទួលផល​ប្រយោជន៍​ដល់​ពួកគេ​។​

ប្រជាពលរដ្ឋ​ស្រុក​លើកដែក បាន​ត្អូញត្អែរថា សង្វៀន​បញ្ជល់មាន់ បើក​លេង​ជា​យូរណាស់​មកហើយ ដែល មាន​ទីតាំង​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ដោយ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ព្រោះ​បាន ទទួល​ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ និង សមត្ថកិច្ច​នគរបាល​ឃុបឃិត​អនុញ្ញាតឱ្យ​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​អនាធិបតេយ្យ​ក្នុង​គោលបំណង​ប្រមូល​លុយ​ពី​វង់ល្បែង​ដើម្បី​ចង់បាន​ផលប្រយោជន៍​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ត្រឹម​តែមាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​លើកដែក​ចូល​មកលេង​ក្នុង​បន​ល្បែង​ខាងលើ​នោះទេ គឺមាន​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អ្នក​លឿង​នៅ​ត្រើយ​ខាងលិច និង​ខាងកើត ក៏បាន​ឆ្លងទន្លេ​មកលេង​ផងដែរ​ដែល​ក្នុង​មាន​ទាំង​ជនជាតិ​យួន និង​ខ្មែរ​។

បន្ទាប់ពី​មើលឃើញ​អាជ្ញាធរ និង សមត្ថកិច្ច​នគរបាល​ស្រុក​លើកដែក​គ្មាន​ចេតនា​ទប់ស្កាត់​បន​ល្បែងស៊ីសង​បែបនេះ ប្រជា​ល​រដ្ឋ​រិះគន់​យ៉ាងខ្លាំង​ហើយ​សង្ស័យថា អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​សម្ងំ​ទទួលយក​ផលប្រយោជន៍​មិន​ខាន ព្រោះ​បន​ល្បែង​ខាងលើ​ដែលមាន​ទាំង​អាប៉ោង និង​បៀ​ផង​នោះ កំពុងដំណើរការ​យ៉ាង​រលូន​នៅក្នុង​ស្រុក​លើកដែក​ហើយ​ក្នុងនោះ​មាន​ទាំង​សមត្ថកិច្ច​ខ្លះ​ស្លៀកពាក់​ស៊ីវិល​ចូល​លេង​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​លើកដែក​បានលើកឡើង​ថា​ល្មម​ដល់​ពេលដែល​លោក អ៊ា​វ ចំរើន ​ស្នងការ​នគរបាល​ខេត្តកណ្តាល ​ចុះ​ត្រួតពិនិត្យ​ភាព​អសកម្ម​នេះ  ព្រោះ​បើ​បណ្តែតបណ្តោយ​តទៅទៀត​ភាព​អសកម្ម និង​បទល្មើស​ផ្សេងៗ​នឹង​បន្ត​កើនឡើង​មិន​ខាន​៕

12096487_133462307008755_7219552148307735209_nលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល IMG_1695