មេដឹកនាំកីឡាធំៗ ស្នើសុំឲ្យ FIFA ជ្រើសរើសប្រធានថ្មី ក្រៅពីស្ថាប័នរបស់ខ្លួន

ស្វីស៖ ស្របពេលដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងតែលិចលង់យ៉ាងខ្លាំងរឿងបញ្ហាពុក រលួយ និងឈានដល់ព្យួរមុខតំណែងក្បាលម៉ាស៊ីនកំពូលៗនោះ គណៈគ្រប់គ្រងកីឡាធំៗមួយចំនួន បានចេញ សេចក្តីថ្លែងការណ៍មួយស្នើឲ្យ FIFA ជ្រើសរើសប្រធានដែលមិនមែនជាសមាជិករបស់ខ្លួន ដើម្បីដឹកនាំបន្ត ។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានថ្លែងប្រាប់សារព័ត៌មាន BBC ថា «វាគឺគ្រប់ គ្រាន់ហើយសម្រាប់មន្រ្តីទាំងអស់របស់ FIFA និងធ្វើការពិនិត្យឡើងវិញ ចំពោះបេក្ខជនដែលបានដាក់ ពាក្យឈរ ឈ្មោះបោះឆ្នោតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ថា មិនគួរមានបេក្ខជនដែលជាមន្រ្តី ដែលកំពុង បម្រើការងារក្នុងស្ថាប័ននេះឡើយ»។

យ៉ាងណាមិញ សម្រាប់លោក Issa Hayatou ដែលជាមន្រ្តី FIFA និងទទួលបន្ទុកជា ប្រធានកីឡាបាល់ទាត់ប្រចាំ ទ្វីប អាហ្រ្វិក (CAF) ដែល FIFA គ្រោងនឹងបោះឆ្នោតឲ្យដឹកនាំ FIFA ជំនួសកៅអីលោក Sepp Blatter នោះ ក៏ ត្រូវបាន លោក Bach លើកឡើងថា ក៏មិនអាចរក្សាស្ថេរភាពបានដែរ ស្របពេលដែលព្រះអង្គម្ចាស់ ប្រទេសហ្សក ដានីលោក Ali bin al-Hussein ទទួលបន្ទុកកីឡានៅអាស៊ី និងទើបតែបានចាញ់ឆ្នោតម្តងរួចមកហើយ កាលពីចុង ខែឧសភានោះ ក៏មិនអាចទៅរួចដែរ។

ទាក់ទិននឹងបញ្ហានេះដែរ ប្រធានសហព័ន្ធ អត្តពលកម្មពិភពលោក (IAAF) លោក Lord Coe ក៏បានលើកឡើង ដែរថា «FIFA ចាំបាច់ត្រូវតែមានការកំណែទម្រង់ឲ្យបានស៊ីជម្រៅ ក្នុងការទាញយកប្រជាប្រិយភាពឡើងវិញ បូក រួមទាំងទំនុក ចិត្តដៃគូឧបត្ថម្ភធំៗផងដែរ ។ ការរើសប្រធានមិនមែនជារឿងធម្មតាទេ ហើយមន្រ្តីមួយចំនួន ក្នុងស្ថា ប័ន ដែលមិនគិតពី ប្រាក់កំរៃមួយនេះ សុទ្ធតែពាក់ព័ន្ធនឹងអំពើពុករលួយ ដូច្នេះបើឲ្យពួកគេនៅតែបន្តដឹកនាំទៀត នោះ គឺគ្មានអ្វីប្រសើរជាងនេះឡើយ» ។

សូមជម្រាបដែរថា FIFA នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មី ដើម្បីជំនួសតំណែងប្រធានបច្ចុប្បន្នលោក Sepp Blatter នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដែលជាថ្ងៃបុរសវ័យ៧៩ឆ្នាំ ជនជាតិស្វីសលោក Blatter ចុះ ចេញពីតំណែង ផ្លូវការដែរ តែបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងនោះ សុទ្ធសឹងតែជាមន្រ្តី របស់ស្ថាប័នមួយនេះ ទាំងអស់៕

មេដឹកនាំកីឡាធំៗ ស្នើសុំឲ្យ FIFA ជ្រើសរើសប្រធានថ្មី ក្រៅពីស្ថាប័នរបស់ខ្លួន