មូលនិធិ ២៥៛ របស់​វីតាល់ ជួយ​គ្រូកីឡា​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លួន និង​ផ្ទះ

ភ្នំពេញ៖ ពាក្យចាស់ពោលថា "ស៊ូលិចទូកកណ្តាលទន្លេ សូមកុំឲ្យតែភ្លើងឆេះផ្ទះ" ព្រោះវាជាសោកនាដកម្ម មួយក្នុងជីវិត។ ជាក់ស្តែងណាស់ គ្រោះថ្នាក់នេះបានកើតឡើងលើគ្រួសារ លោក កើ មីន ជាគ្រូកីឡានៅវិទ្យាល័យកំពង់ស្ពឺ ជាង៣០ឆ្នាំមកហើយ។

ក្រោយពីទទួលព័ត៌មានពីសោកនាដកម្មនេះ វីតាល់ បានរៀបចំក្រុមការងារ ដើម្បីយកអំណោយសប្បុរសទៅជូនជនរងគ្រោះ និងក្រុមគ្រួសារភ្លាមៗ ។ ដោយនៅព្រឹកថ្ងៃសៅរ៍ ទី១០ តុលានេះ វីតាល់បានពាំនាំថវិកា ១លានរៀល និងទឹកពិសាវីតាល់មួយចំនួនរបស់មូលនិធិ ២៥៛ ទៅប្រគល់ជូនលោកគ្រូ មីន វ័យ ៥៧ឆ្នាំ ដែលត្រូវបានភ្លើងឆេះផ្ទះ និងសម្ភារទាំងអស់ រួមទាំងខ្លួនលោកផ្ទាល់ក៏ត្រូវរលាកឆេះយ៉ាងធ្ងន់ធ្ងរទៀតផង។

នេះមិនមែនជាលើកទី១ទេ ដែលវីតាល់បាននាំយកអំណោយជាថវិកា ទៅជួយជនរងគ្រោះដោយផ្ទាល់។ ជាក់ស្តែង កាលពីពេលថ្មីៗមុននេះ វីតាល់ បានយកថវិការមួយចំនួន ទៅជូនជនរងគ្រោះឈ្មោះ ផាត់ ផល និង ចឹក ភី ដោយផ្ទាល់ ដែលបានឆក់ខ្សែភ្លើងយ៉ាងធ្ងន់ធ្ងរ។ ជាការពិតណាស់ ថវិកាមូលនិធិ២៥៛ របស់វីតាល់ ដែលបានមកពីការគាំទ្ររបស់អតិថិជន តែងតែត្រូវបានយកទៅជួយលើការងារសង្គម បរិស្ថាន សប្បុរសធម៌ ពិសេសគឺការចុះជួយជនរងគ្រោះដោយផ្ទាល់ផងដែរ ដូចជាលោកតា ប្រាជ្ញ ឈួន ភិរម្យវោហារចាប៉ីដងវែង លោកហោ ម៉ៅ សន្តិសុខគំរូ ជាដើម។

គួរបញ្ជាក់ផងដែរថា លោក កើ មីន ដែលរបួសរលាកខ្លួនធ្ងន់ធ្ងរ ក្នុងករណីគ្រោះអគ្គិភ័យកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ រស់នៅក្នុងភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នលោកគ្រូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។

ទង្វើនេះជាកាយវិការមនុស្សធម៌ ដែលវីតាល់បានចូលរួមចែករំលែក ទៅកាន់មនុស្សជនយើង ហើយវីតាល់ក៏ស្វាគមន៍ រាល់សប្បុរសជនផ្សេងៗដែលមានចិត្តសប្បុរស អាណិត និងចង់ជួយសំរាលបន្ទុករបស់អ្នកជម្ងឺ ដោយសូមទាក់ទងទៅលេខ ០១៦ ៦០ ៦០ ៦១ ដែលជាកូនស្រីច្បង របស់លោកគ្រូកើ មីន ៕

មូលនិធិ ២៥៛ របស់​វីតាល់ ជួយ​គ្រូកីឡា​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លួន និង​ផ្ទះ

មូលនិធិ ២៥៛ របស់​វីតាល់ ជួយ​គ្រូកីឡា​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លួន និង​ផ្ទះ

មូលនិធិ ២៥៛ របស់​វីតាល់ ជួយ​គ្រូកីឡា​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លួន និង​ផ្ទះ