ការចុះ​កម្មសិក្សា-ទស្សន​កិច្ច​សិក្សា​ទាំងក្នុង​និង​ក្រៅ​ប្រទេស គឺជា​ផែនការ​សកម្មភាព​របស់​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ៖ និស្សិតចំនួន ៨រូប រួមជាមួយសាស្រ្តាចារ្យ ២រូប ត្រូវបានជ្រើសរើសចេញពីមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យទៅទស្សនកិច្ចសិក្សានៅប្រទេសិង្ហបុរី រយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ ក្រោមកម្មវិធី OSEP (Oversea Students Exchange Program) ជាមួយនឹងវិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី។

លោក ធីវ សាវុន ដែលជាអ្នកដឹកនាំកម្មវិធីទស្សនកិច្ចសិក្សានេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ ជាកម្មវិធីប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងវិទ្យាស្ថានអប់រំបច្ចេកទេសនៃប្រទេសសិង្ហបុរី ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ មកម្លេះ។ លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំរបស់និស្សិត ដោយផ្តល់ឱកាសជូនពួកគាត់បានទៅទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនិស្សិតនៅខាងក្រៅប្រទេស និងតាមបណ្តាលក្រុមហ៊ុនដែលជាដៃគូមួយចំនួន ទៀតនៃប្រទេសសិង្ហបុរី។

ក្នុងរយៈពេល០៧ថ្ងៃនៃកម្មវិធីនេះ និស្សិតទាំងអស់ទទួលបាននូវការបណ្តុះបណ្តាល លើបច្ចេកទេសជាច្រើនពីខាងវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី ដូចជា Data Recovery , Data Encryption, ការដំឡើង Robot , ឡានប្រើប្រាស់ពន្លឺព្រះអាទិត្យ និងឧបករណ៍បញ្ជាដោយសំលេង, Wi-Fi Hacking, Phising, គ្រប់គ្រង Data Center ព្រមទាំងបានទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Microsoft ដែលមានទីស្នាក់ការប្រចាំប្រទេសសិង្ហបុរី ថែមទៀតផង។ លោក ធីវ សាវុន បានបន្ថែមទៀតថា ក្រៅពីសិក្សាផ្នែកបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក គណៈប្រតិភូនិស្សិតរបស់យើងក៏ត្រូវបានអញ្ជើញទៅទស្សនកិច្ចសិក្សា ពីរបៀបបដិសណ្ឋារកិច្ច និងទស្សនាតាមតំបន់ទេសចរណ៍សំខាន់ៗ មួយចំនួនទៀតក្នុងប្រទេសសិង្ហបុរី។

លោក ណោ វិចិត្រ និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ បានសំដែងនូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះដំណើរទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាទទួលបាន នូវបទពិសោធន៍ជាច្រើន ជាពិសេសផ្នែកបច្ចេកវិទ្យា ហើយនិស្សិតរូបនេះ ក៏បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងដៃគូសហការរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងអស់ ដែលបានរៀបចំនូវកម្មវិធីនេះឡើង សម្រាប់ផ្តល់ឱកាសដល់និស្សិតទទួលបាននូវបទពិសោធន៍ជាក់ស្តែង តាម រយៈទស្សនកិច្ចសិក្សានេះ។ ហើយលោកក៏បានផ្តាំផ្ញើដល់និស្សិតគ្រប់រូប ឱ្យខិតខំសិក្សាបន្ថែមទៀត ពីព្រោះឱកាសទៅទស្សនកិច្ចសិក្សានេះ នៅមានជាបន្តទៀត ដើម្បីត្រៀមខ្លួនចូលក្នុងសមាហរណកម្មអាស៊ានពេលខាងមុខនេះ ដែលយើងអាចធ្វើការបានគ្រប់ប្រទេសទាំងអស់ បើសិនជាការសិក្សារបស់យើងទទួលបានជោគជ័យនោះ៕