កូនប្រុស​ក​ត្ត​ញ្ញូ​ថ្វាយបង្គំ​សំពះ​ឪពុក​ជា​អ្នក​បើកឡាន​ដឹកសម្រាម ក្រោយ​ប្រឡង​ជាប់​បរិញ្ញាប័ត្រ​

Sanofi

​បន្ទាប់ពី​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ Chulaongkorn នៅ​ប្រទេស​ថៃ និស្សិត​ថៃ​មួយរូប​បាន​បង្ហោះ​រូបថត​ខ្លួន​ថ្វាយបង្គំ​សំពះ​ដឹងគុណ​ឪពុក​គេ ដែលជា​អ្នក​បើកឡាន​ដឹក​សម្រាម​នៅលើ​ទំព័រ Facebook របស់ខ្លួន ។​កូន​កតញ្ញូ​រូបនេះ​បានសរសេរថា «​កាលពី​ខ្ញុំ​នៅ​តូចៗ ខ្ញុំ​តែងតែ​ខ្មាស់អៀន​ដោយសារតែ​ឪពុក ព្រោះ​ឪពុក​ខ្ញុំ​មិនដែល​ស្លៀកពាក់​ល្អៗ​ដូចជា​ឪពុក​មិត្តភក្តិ​ដែលជា​មន្ត្រីរាជការ ។ រហូតដល់ ខ្ញុំ​ធំ​ដឹងក្តី ទើប​ដឹងថា​ឪពុក​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​បញ្ចប់​ការសិក្សា​តាំងតែ​ពី​ថ្នាក់​ទី ៤ ដោយសារ​បញ្ហា​មួយចំនួន ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្តី​សុបិន​របស់គាត់​គឺ​ចង់ឃើញ​កូនប្រុស​គាត់​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ។

ពេលដែល​លទ្ធផល​ប្រឡង​បានចេញ ឪពុក​របស់ខ្ញុំ​បាន​សុំ​សម្រាក​ការងារ​មួយថ្ងៃ ដើម្បី​មក​មើល​ខ្ញុំ ។ ខ្ញុំ​ឃើញ​គាត់​កំពុងតែ​ទប់ទឹក​ភ្នែក ហើយ​វា​ពិតជា​ការជួបជុំ​ដ៏​មាន​សេចក្តីសុខ របស់​គ្រួសារ​តូច​មួយ​របស់ខ្ញុំ ។ ខ្ញុំ​ក៏​ចងចាំ​ពេល​មួយ​ដែល​គាត់​សួរថា ខ្ញុំ​មាន​អៀនខ្មាស​ទេ ដែលមាន​ឪពុក​ជា​មនុស្ស​ម្នាក់​សន្សំសំចៃ មិនសូវ​ចាយលុយ ហើយ​គ្រានោះ​វា​បានធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ពាក្យ​អ្វី តប​តទៅ​គាត់​វិញ​ទេ ។ ពេលនេះ ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​អរគុណ​គាត់​ណាស់​ដែល​តែងតែ​គាំទ្រ​ខ្ញុំ​រាល់ រឿង​អ្វី​គ្រប់យ៉ាង ។

អរគុណ​ដែល​ផ្តល់​ឲ្យ​ខ្ញុំ​រាល់​ពេលវេលា​ល្អៗ​ទាំងអស់ ហើយ​ខ្ញុំ​ចង់​ឲ្យ​លោក​ពុក​សប្បាយចិត្ត​ទាំងអស់គ្នា​លើ​ជោគជ័យ​មួយ​នេះ ។ ពុក​មិនចាំបាច់​ខ្មាសអៀន​ទៀត​ទេ ព្រោះ​ពុក​ជាប់​លេខ​មួយ​ក្នុង​បេះដូង​កូន កូន​ពិត​ជាមាន​មោទកភាព​ណាស់​ដែល​កើត​មកជា​កូន​ពុក​» ៕
​ថា​វរិ​ទ្ធ​

  x

Related