សារ​ធាតុ​សំខាន់ៗ​ ៤ ​ប្រភេទ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ


សារ​ធាតុ​សំខាន់ៗ​ ៤ ​ប្រភេទ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ

ជា​រៀង​រាល់​ថ្ងៃ សរីរាង្គ​កាយ​របស់​មនុស្ស​យើង​ត្រូវ​ការ​បរិមាណ​សារ​ធាតុ​ចិញ្ចឹម​ជាក់​លាក់​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ក្នុង​នោះ​សារ​ធាតុ​អាហារ​៤​ប្រភេទ ដែល​ចាំបាច់ និង​មាន​សារ​ប្រយោជន៍​ដល់​សរីរាង្គ​កាយ​ គឺ​ប្រូតេអ៊ីន ការបូហ៊ីដ្រាត ជាតិ​ខ្លាញ់​ល្អ និង​អាហារ​កាក​សរសៃ។

 

សារ​ធាតុ​សំខាន់ៗ​ ៤ ​ប្រភេទ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ

 

១. ប្រូតេអ៊ីន

ប្រូតេអ៊ីន​ជួយ​ក្នុង​ការ​បង្កើត​សាច់​ដុំ។ ប្រូតេអ៊ីន​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​រក្សា​រាង​កាយ​របស់​អ្នក​ឲ្យ​មាន​ថាមពល​ និង​ជួយ​លើក​ជំរុញ​ការ​ដុត​រំលាយ​អាហារ។ ប្រូតេអ៊ីន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សាច់​សត្វ ត្រី សាច់​បសុ​បក្សី ស៊ុត និង​ផលិត​ផល​ដែល​ផលិត​ពី​ទឹក​ដោះ​គោ។ ជា​មួយ​គ្នា​ផង​ដែរ ប្រូតេអ៊ីន​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សណ្តែក​សៀង​ ដែល​ខុស​គ្នា​ពី​ប្រូតេអ៊ីន​នៅ​ក្នុង​សាច់​សត្វ​ ដោយ​សារ​វា​មិន​មាន​កូឡេ​ស្តេរ៉ូល​ ហើយ​មាន​ជាតិ​ខ្លាញ់​ទាប។ សូម​បរិភោគ​អាហារ២ ទៅ​៣​មុខផ្សេងៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​សារ​ជាតិ​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវ​ការ។

 

សារ​ធាតុ​សំខាន់ៗ​ ៤ ​ប្រភេទ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ

 

២. កាបូហ៊ីដ្រាត

គឺ​សមាសធាតុ​សរីរាង្គ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​អាហារ​និង​ជាលិកា​ រួម​ទាំង​ស្ករ។ ប្រភេទ​ជាតិ​ស្ករ​ដែល​ល្អ​បំផុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញ​ជាតិ ​នំបុ័ង ផាស្តា អង្ករ​សម្រូប​។ ការ​បរិភោគ​បន្លែ​ផ្លែឈើ​ចម្រុះ​ពណ៌​ជួយ​ផ្តល់​នូវ​សារធាតុ​ជីវជាតិ​ល្អ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។ ប្រភេទ​ជាតិ​ស្ករ​អាក្រក់ គឺ​ដូចជា​ស្ករ​គ្រាប់ មិន​មាន​សារធាតុ​កាក​សរសៃ​ វីតាមីន​ និង​សារធាតុ​រ៉ែ​ទេ។ សូម​បញ្ចូល​ប្រភេទ​ស្ករ​ល្អ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដោយ​ព្យាយាម​បរិភោគ​បន្លែ ផ្លែឈើ សាឡាដ និង​សាំងវ៉ិច​ជា​អាហារ​សម្រន់​។

 

៣. ជាតិខ្លាញ់ល្អ

ជាតិ​ខ្លាញ់​​ដើរ​តួនាទី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ វា​ជួយ​រក្សា​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​យើង ជួយ​ស្រូប​យក​វីតាមីន​ដែល​រលាយ​ក្នុង​ជាតិ​ខ្លាញ់ ជួយ​បង្កើន​រស​ជាតិ និង​ជួយ​ឲ្យ​ភ្នែក ស្បែក ឆ្អឹង និង​ក្រចក​មាន​សុខ​ភាព​ល្អ។
ខ្លាញ់​ល្អ​មាន​នៅ​ក្នុង​ត្រី ខ្លាញ់​ត្រី ប្រេង​អូ​លីវ គ្រាប់​សណ្តែក និង​ផ្លែ​អាវ៉ូ​កា​ដូ។

 

សារ​ធាតុ​សំខាន់ៗ​ ៤ ​ប្រភេទ​ចាំបាច់​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ

 

រក្សា​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច៖

– សូម​ចៀស​វាង​អាហារ​បំពង

– ចូរ​បរិភោគ​អាហារ​ប្រភេទ​ដុត អាំង ចំហុយ

– អាហារ​ស្រាប់ៗ​ដូច​ជា​ទឹក​ជ្រលក់ ប័រ margarine និង mayonnaise

– ទទួល​ទាន​តែ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដូចជាទឹក​ដោះ​គោ យ៉ា​អួរ ទឹក​ជ្រលក់​សាឡាដ…។

– ទទួល​ទាន​អាហារ​សុខភាព​ម្សៅ​ជីវជាតិ​បំប៉ន​សំរាប់​ក្រឡុក (Formula 1 Nutritional Shake Mix) ជំនួស​ការ​ញ៉ាំអាហារ​ខាង​ក្រៅ​របស់​អ្នក។​

 

រួម​បញ្ចូល​ជាតិ​ខ្លាញ់​ល្អ​ទៅ​ក្នុង​របប​អាហាររ​បស់​លោក​អ្នក៖

– ទទួល​ទាន​ត្រី២-៣​ដង ក្នុង​១​សប្តាហ៍

– បន្ថែម​គ្រាប់​ធញ្ញជាតិ សណ្តែក ឬ​ក៏​អាវ៉ូកាដូ​ខ្លះ​ទៅ​ក្នុង​សាឡាដ​របស់​អ្នក

– ប្រើ​បេ្រង​អូលីវ​ជំនួយ​ក្នុង​ការ​ចម្អិន​អាហារ

 

រក្សា​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ជាមួយTri-Shield ដែល​ផលិត​ឡើង​ពី​ប្រេង​ធម្មជាតិ Neptune (NKO) ដែល​ជា​ប្រភព​ចម្បង​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣។ Herbalifeline គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​គត់​នៃ​ EPA និង DHAអាស៊ីត​ខ្លាញ់​អូមេហ្កា៣​ ជួយ​ឲ្យ​លោក​អ្នក​ទទួល​បាន​បេះដូង​និង​សុខ​ភាព​ល្អ​ព្រម​គ្នា។​

 

៤. អាហារ​កាក​សរសៃ

អាហារ​កាក​សរសៃ​មាន​សារៈប្រយោជន៍​ចាំបាច់​ក្នុង​ការ​រំលាយ​អាហារ ហើយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​តុល្យភាព វា​ជួយ​បំលាស់​ទី​ចំណី​អាហារ​តាម​រយៈ​បំពង់​រំលាយ​អាហារ។ អាហារ​កាក​សរសៃ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ សណ្តែក ស្រូវ​សាលី គ្រាប់​ធញ្ញ​ជាតិ វា​គាំទ្រ​មុខងារ​សុខ​ភាព​ពោះ​វៀន​ជាមួយ Active Fiber Complex និងគាំទ្រ​មុខងារ​របស់​ពោះ​វៀន​ធំ​ និង​ពោះ​វៀន​ឲ្យ​មាន​សុខ​ភាព​ល្អ​ជាមួយFlorafiber ៕

 

អត្ថបទ៖ ផ្តល់​ជូន​ដោយ Herbalife