Selena Gomez ល្បី​កក្រើក​ Youtube ម្ដង​ទៀត​តាម​រយៈ MV ថ្មី​ដ៏​សិចស៊ី


Selena Gomez ល្បី​កក្រើក​ Youtube ម្ដង​ទៀត​តាម​រយៈ MV ថ្មី​ដ៏​សិចស៊ី

ក្រោយ​ទទួល​បាន​ជោគជ័យ​តាម​រយៈ​​វីដេអូ​បទ “Good For You” ជាមួយ A$AP Rocky ដែល​ចេញ​កាល​ពី​៣​ខែ​មុន​ តារា​ចម្រៀង​អាមេរិក Selena Gomez បាន​បង្ហាញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា “Same Old Love”។

 

Selena Gomez ល្បី​កក្រើក​ Youtube ម្ដង​ទៀត​តាម​រយៈ MV ថ្មី​ដ៏​សិចស៊ី

 

ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ក្រោយ​ពី​ចេញ​លើ Youtube កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា វីដេអូ​ចម្រៀង​មួយ​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង ២លាន​ដង។ ជាមួយ​គ្នា​នឹង​ការ​ចេញ​វីដេអូ​ចម្រៀង​ថ្មី​នេះ Selena បាន​ចេញ​អាល់ប៊ុម​ថ្មី “Revival” កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ហើយ​តារា​ចម្រៀង​វ័យ ២២ឆ្នាំ​រូប​នេះ បាន​ប្រកាស​រៀប​ចំ​ការ​​ប្រគំ​តន្ត្រី​ទេសចរណ៍ “Revival​ Tour” នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​នេះ។

 

ទស្សនា​ MV បទ “Same Old Love” ខាង​ក្រោម​នេះ​តែ​ម្ដង៖

ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់ Selena សម្រាប់​បទ​នេះ ក្នុង​កម្មវិធី Ellen សប្ដាហ៍​នេះ៖

ចុចអាន៖លេច​ឈុត​ក្រៅ​ឆាក​នៃ​ការ​ថត​ MV ថ្មី​ដ៏​សិចស៊ី​របស់ Selena Gomez

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ billboard​​