វីដេអូ​ច្រៀង​បទ​ថ្មី​ដោយ​​គ្មាន​ភ្លេង​របស់ Taeyeon ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ពេញ​ៗ​មាត់


វីដេអូ​ច្រៀង​បទ​ថ្មី​ដោយ​​គ្មាន​ភ្លេង​របស់ Taeyeon ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ពេញ​ៗ​មាត់

សមាជិក​ Taeyeon របស់​ក្រុម​ចម្រៀង​កូរ៉េ Girls’ Generation បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​បទ​ចម្រៀង​ទោល​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា “I” លើ​ឆាក​តន្ត្រី M! Countdown សប្ដាហ៍​នេះ។

 

វីដេអូ​សម្ដែង​របស់​នាង​បាន​ល្បី​យ៉ាង​ខ្លាំង​ថែម​ទៀត​លើ​បណ្ដាញ​អ៊ីនធឺណិត ក្រោយ​ការ​កាត់​ត​សំឡេង​ភ្លេង​ចេញ ដែល​បាន​បង្ហាញ​នូវ​ទេពកោសល្យ​ក្នុង​ការ​ច្រៀង​ដ៏​លេចធ្លោ​របស់​នាង ប្រៀបធៀប​នឹង​​តារា​ KPOP ផ្សេង​ទៀត។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

“I” គឺ​ជា​អាល់ប៊ុម​ទោល​ដំបូង​របស់ Taeyeon ដែល​ទើប​ចេញ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ និង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក។ បើ​ទោះ​ជា​ទើប​ចេញ​អាល់ប៊ុម​ទោល​ដំបូង តែ​កន្លង​មក​តារា​វ័យ ២៦ឆ្នាំ​រូប​នេះ​ធ្លាប់​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ច្រៀង​របស់​នាង​ជា​ច្រើន​ដែរ​តាម​រយៈ​ការ​ច្រៀង​បទ​ចម្រៀង​ក្នុង​រឿង​ភាគ ៕

 

វីដេអូ​ច្រៀង​បទ​ថ្មី​ដោយ​​គ្មាន​ភ្លេង​របស់ Taeyeon ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ពេញ​ៗ​មាត់

 

 

ចុចអាន៖Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi