ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

ការគេង គឺជាបទពិសោធន៍មួយដ៏ល្អបំផុត ហើយក៏ជាការសម្រាកមួយដ៏ ប្រសើរផងដែរ។ មនុស្សម្នាក់ៗ តែងតែចូលចិត្ត នូវឥរិយាបថនៃការគេងណាមួយ ដែលគេ គិតថាវាផ្តល់ភាព សុខស្រួលសម្រាប់ គេជាក់ជាមិនខាន ប៉ុន្តែតើពួកគេដឹង ដែរឬទេថា ឥរិយាបថនៃ ការគេងរបស់គេនោះ អាចបញ្ជាក់ពីបុគ្គលិក លក្ខណៈរបស់ ពួកគេបាន។ ពេលនេះយើងនឹង បង្ហាញប្រិយមិត្ត ទាំងអស់គ្នាអំពីឥរិយាបថ នៃការគេងរបស់ អ្នក ថាតើបញ្ជាក់ អី្វខ្លះពីអ្នកនោះ។

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

ជាទូទៅឥរិយាបទ នៃការគេងគឺមានចំនួន ៦បែបដូចតទៅ៖

1. ការគេងដូចជាទារកក្នុងផ្ទៃ ឬដូចឱបខ្នើយឱប៖ ជាមនុស្សតឹងរឹងផ្នែកខាងក្រៅ ប៉ុន្តែ ខាងក្នុងជាមនុស្ស ខ្មាសអៀនច្រើន និងឆាប់រំភើប។ ជាងនេះទៅទៀត គេគឺជាមនុស្ស ព្រួយបារម្ភច្រើន ហើយគិតនោះគិត មិនចេះចប់។ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

2. ការគេងដោយបោះដៃទាំងពីរមកចំហៀងខ្លួន៖ គឺជាមនុស្សដែលចូលចិត្តបើកចំហ ពីជីវិតពិត និងជាមនុស្សដែលមានការពិបាក ក្នុងការសម្រច ណាស់ ប៉ុន្តែប្រសិន បើបានសម្រេចចិត្ត ហើយនោះគឺមិនកែប្រែឡើយ។

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

3. ការគេងដូចទាហាន ឬបែបប្រុងប្រយ័ត្ន៖ ជាមនុស្សដែលរឹងមាំ មានវិន័យម្នាក់ ប្រាកដប្រជាក្នុង ការធ្វើអ្វីមួយ និងមានការសង្កេតដោយយក ចិត្តទុកដាក់ ហើយជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់។

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

4. ការគេងនឹងដូចគល់ឈើ ឬបែបប្រុងប្រយ័ត្ន ឬបែរចំហៀង៖ គឺជាមនុស្សដែលងាយស្រួលក្នុងការ ទំនាក់ទំនង និងអាចទុកចិត្តបាន និងងាយស្រួលបញ្ចុះបញ្ចូល ហើយជាមនុស្ស ដែលចូលចិត្តចូល ក្នុងសង្គមផងដែរ។

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

5. ការគេងដូចផ្កាយសមុទ្រ ឬឆ្កាងដៃ ដូច DaVinci’s Vitruvian Man៖ ជាមនុស្សដែលមានភក្តីភាពយ៉ាងខ្លាំង និងអាចយក ធ្វើជាមិត្តល្អបានផងដែរ។ គេជាប្រភេទមនុស្ស កម្រជួប និងតែងតែចូលចិត្ត ជួយអ្នកដទៃទៀត ហើយជាមនុស្ស អាចទុកចិត្តបាន ដែលអ្នកអាចប្រាប់រាល់ការ សម្ងាត់របស់អ្នកទៅគេ ព្រោះគេមិនប្រាប់អ្នកផ្សេងនោះទេ។

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

6. ការគេងផ្កាប់មុខ៖ គឺជាមនុស្សដែលមានថាមពលខ្លាំង ចូលចិត្តផ្សងព្រេង ហើយជាមនុស្ស ដែលចូលចិត្តលេងច្រើន និងជាមាន លក្ខណៈបើកចំហ។ ប៉ុន្តែ ផ្នែកខាងក្នុងរបស់ពួកគេ គឺជាមនុស្សដែលចូលចិត្ត ត្រួតត្រានូវអ្វីគ្រប់យ៉ាង ហើយ ចង់បានអំណាច ទាំងអស់ក្តាប់ក្នុងដៃរបស់ពួកគេថែម ទៀតផង៕

ឥរិយាបថនៃការគេងអាច បង្ហាញពី បុគ្គលិកលក្ខណៈរបស់អ្នក

ចុះរបៀបគេងណាមួយ ដែលត្រូវនឹងប្រិយមិត្តនោះ?

ប្រភព៖

ដោយ ឌី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត