របួស Sergio Aguero ពេល​លេង​ឲ្យ​អាហ្សង់ទីន​ម្សិលមិញ ត្រូវ​សម្រាក​១​ខែ


របួស Sergio Aguero ពេល​លេង​ឲ្យ​អាហ្សង់ទីន​ម្សិលមិញ ត្រូវ​សម្រាក​១​ខែ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​មេឃ​ខៀវ Manchester City Sergio Aguero នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​សរសៃពួរ​ដល់​ទៅ​១​ខែ​ឯណោះ បន្ទាប់​ពី​រង​របួស​ក្នុង​ការ​ប្រកួត​ជម្រុះ​ FIFA World Cup 2018 រវាង​អាហ្សង់ទីន និង​អេក្វាឌ័រ ខណៈ​ដែល​អាហ្សង់ទីន​ត្រូវ​អេក្វាទ័រ​មក​លត់​ដល់​ក្នុង​ដី ២-០ កាល​ពី​ព្រឹក​ម្សិលមិញ។

 

របួស Sergio Aguero ពេល​លេង​ឲ្យ​អាហ្សង់ទីន​ម្សិលមិញ ត្រូវ​សម្រាក​១​ខែ

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នៃ​ដែល​ទើប​តែ​ស៊ុត​បាន​៥​គ្រាប់​ពេល​ប្រកួត​ជា​មួយ Newcastle កាល​ពី​សប្ដាហ៍​មុន លេង​ឲ្យ​អាហ្សង់ទីន​បាន​តែ​២២​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​ដូរ​ចេញ​ដោយ​សារ​របួស។

“ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​សម្រាក​ព្យាបាល​​១​ខែ”។ នេះ​យោង​តាម​សម្ដី​របស់ Aguero។

 

ក្រុម​មេឃ​ខៀវ​កាន់​តែ​ជួប​បញ្ហា​បន្ថែម​លើ Aguero ទៀត គឺ David Silva ក៏​រង​របួស​ក​ជើង​ដូរ​ចេញ​ដែរ ពេល​អេស្ប៉ាញ​លត់​លុចហ្សំបួរ​ ៤-០ កាល​ពី​យប់​មិញ ក្នុង​វគ្គ​ជម្រុះ EURO 2016។

 

របួស Sergio Aguero ពេល​លេង​ឲ្យ​អាហ្សង់ទីន​ម្សិលមិញ ត្រូវ​សម្រាក​១​ខែ

 

Aguero អាច​ខក​ខាន​មិន​បាន​ចូល​លេង​ក្នុង English Premier League ដល់ ៤ ប្រកួត រួម​ទាំងជំនួប​​ដ៏​ធំ​ទល់​នឹង Manchester United នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ខាង​មុខដែរ និង​២​ប្រកួត​ក្នុង​ជម្រុះ Champions League ទល់​នឹង​ក្រុម​អេស្ប៉ាញ Sevilla៕

 

ដោយ៖ សុផាត
ប្រភព និង​រូបភាព៖ BBC