ការ​ពរ​ពោះ​ដ៏​យូរ​បំផុត គឺ ៣៧៥ ថ្ងៃ​

ការ​ពរ​ពោះ​ដ៏​យូរ​បំផុត គឺ ៣៧៥ ថ្ងៃ​

​ក្នុង​ករណី​ភាគច្រើន ម្តាយ​គ្រប់រូប តែងតែ​ពរ​ពោះ​កូន ក្នុងអំឡុងពេល ប្រហែលជា ៩ ខែ ឬ ២៨០ ថ្ងៃ​។ អំឡុង​ពេល​នេះ ទារក​ក្នុង​ផ្ទៃ នឹង​លូតលាស់​បន្តិច​ម្តងៗ រហូត​ធំ​ល្មម ដើម្បី​អាច​រស់​បាន នៅពេល​ចេញពី​ពោះ​ម្តាយ​។ ដោយសារតែ​ការ​មាន​ផ្ទៃពោះ អាច​មាន​ភាពខុស​គ្នា​នោះ​ការ​លើស ឬ​ខ្វះ​ថ្ងៃ​បន្តិចបន្តួច វា​គឺជា​រឿង​ធម្មតា​នោះទេ ហើយក៏​មិន​ចាំបាច់​ព្រួយបារម្ភ​ដែរ​។ ពេលខ្លះ វា​អាច​ខុសគ្នា​ឆ្ងាយ​ផងដែរ​។​

​នៅក្នុង​ឆ្នាំ ១៩៤៥ លោកស្រី Beulah Hunter ដែល​កាលនោះ មាន​អាយុ​ទើបតែ ២៥ ឆ្នាំ បាន​ប្រសូត្រ​បុត្រ​មួយ ដែល​នាង​បាន​ចំណាយ​ពេល​ពរ​ពោះ រហូតដល់​ទៅ ៣៧៥ ថ្ងៃ គឺ​ជាង​មួយ​ឆ្នាំ​ឯណោះ ហើយ​ដែល​លើស​ពី​រយៈពេល​ធម្មតា ដល់​ទៅ ១០០ ថ្ងៃ​។

រយៈពេល​នៃ​ការ​មាន​ផ្ទៃពោះ ត្រូវបាន​អះអាង ដោយ​ការពិនិត្យ​សុខភាព ពេល​មាន​ផ្ទៃពោះ និង​វដ្ដរ​ដូបរ​បស់​នាង​។ ក្រុមគ្រូពេទ្យ​គិតថា ការ​ពរ​ពោះ​យូរ​បែបនេះ អាច​បណ្តាលមកពី ទារក​នៅ​ក្នុង​ផ្ទៃ រីកលូតលាស់​យឺត​ពេក បើ​ប្រៀបធៀប​ទៅនឹង ទារក​ផ្សេងទៀត​។ ទោះបីជា​យ៉ាងនេះក្តី ទារិកា ដែល​មានឈ្មោះ​ថា Penny Diana នោះ បាន​កើត​មក​ដោយ​មាន​សុខភាព​ល្អ និង​ធម្មតា​ដូច​គេឯង​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។