ម្តាយដែលជក់លេងហ្វេសប៊ុក ខណៈកូនប្រុស លង់ទឹកស្លាប់ ត្រូវជាប់គុក ៥ឆ្នាំ

អង់គ្លេស៖ ដោយសារតែ ការធ្វេសប្រហែសតែមួយភ្លែតសោះ ធ្វើឲ្យស្ត្រីជាម្តាយម្នាក់ ជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ ពីបទបណ្ដោយ ឲ្យកូនប្រុសតូច ទើបនឹងចេះដើរ របស់ខ្លួន លង់ទឹក ស្លាប់បាត់បង់ជីវិត ព្រោះខ្លួន រវល់តែជាប់ដៃលេងហ្វេសប៊ុក។

ម្តាយដែលជក់លេងហ្វេសប៊ុក ខណៈកូនប្រុស លង់ទឹកស្លាប់ ត្រូវជាប់គុក ៥ឆ្នាំ
រូបភាព អ្នកស្រី Claire Barnett ម្តាយរបស់កូនតូច

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីវ័យ៣១ឆ្នាំម្នាក់ ដែលមានឈ្មោះ Claire Barnett ត្រូវបាន គេរាយការណ៍ថា រវល់តែវក់នឹង បណ្តាញសង្គមហ្វេសប៊ុក ខ្លាំងពេក ភ្លេចមើលកូនប្រុស តូចរបស់ខ្លួន ឈ្មោះ Joshua អាយុ ២ឆ្នាំ ដែលកំពុងតែលេង ក្បែរស្រះទឹក មួយកន្លែង នៅក្នុងសួនច្បារក្រោយផ្ទះ ។ ជាអកុសល កូនប្រុសតូចនោះ បានធ្លាក់ ចូលទៅស្រះទឹក ដោយខ្លួនជាម្តាយ មិនបានដឹងទាល់តែសោះ ។

ភ្លាមៗនោះ បន្ទាប់ពីបានដឹងថាកូនលង់ទឹក ស្រ្តីជាម្តាយ បានប្រញាប់ចុះទៅ ស្រង់កូនប្រុស ចេញពី ក្នុងស្រះទឹកនោះ ហើយបាន ខិតខំព្យាយាម ជួយសង្គ្រោះកូន ប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយ ក៏គាត់មិនអាច ជួយសង្គ្រោះជីវិតរបស់កូនប្រុស គាត់បានឡើយ ដោយកូនតូចនោះ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ ។

យោងទៅតាម លោកមេធាវី Peter Moulson, QC, បានមានប្រសាស៍ថា “យើងមិនបាន ដឹងច្បាស់ ថា Joshua បានធ្លាក់ចូលទៅ ក្នុងស្រះទឹកនោះ យូរប៉ុណ្ណាទេ មុនពេលដែលម្តាយរបស់គេ បានចុះទៅស្រង់ សង្គ្រោះរូបគេ ។ Joshua ទំនងជានៅក្នុង ទឹកស្រះនោះ អស់រយៈពេល ២០វិនាទីទៅហើយ ហើយក៏មាន ភស្តុតាងផងដែរ ដែលបញ្ជាក់ថា ជនជាប់ចោទជាម្តាយ បានលេង ហ្វេសប៊ុក ក្នុងទូរស័ព្ទដៃរបស់ខ្លួន នៅក្នុងបន្ទប់ ខណៈពេល Joshua នៅក្បែរស្រះទឹក ហើយ គ្រោះថ្នាក់ ដោយសារតែការធ្វេស ប្រហែស គឺពិតជាជាក់ ស្តែងណាស់”  ហើយ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤​។

យ៉ាងណាមិញ តុលាការ ក៏បានប្រាប់ដល់សារព័ត៌មានថា ស្រ្តីជាម្តាយរូបនេះ បានឆ្លៀតពេល ព្យាយាមប្រើវិធីសង្រ្គោះដំបូង ដល់កូនគាត់ដែរ ខណៈពេលកំពុង រងចាំរថយន្តសង្គ្រោះ បន្ទាន់មកដល់។

ទោះជាយ៉ាងនេះក្តី ស្រ្តីជាម្តាយនេះ ត្រូវបាន តុលាការប្រកាសកាត់ទោស នាពេលថ្មីៗនេះ ឲ្យជាប់ពន្ធនាគារ រយៈពេលចំនួន ៥ឆ្នាំ ពីបទខ្វះទំនួលខុសត្រូវ ក្នុងនាមជាម្តាយ ក្នុងការមើលថែកូន ដែលបានបណ្តាលឲ្យមាន ការបាត់បង់ជីវិតរបស់ កូនដូច្នេះ ៕

ម្តាយដែលជក់លេងហ្វេសប៊ុក ខណៈកូនប្រុស លង់ទឹកស្លាប់ ត្រូវជាប់គុក ៥ឆ្នាំ
រូបភាព ស្រះទឹក ក្នុងរង្វង់ក្រហម ដែល Joshua លង់ទឹកស្លាប់

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត