​គន្លឹះ​សុខភាព​ខ្លីៗ ៖ ពេល​មុត ឬ​របួស​តិចតួច​

​គន្លឹះ​សុខភាព​ខ្លីៗ ៖ ពេល​មុត ឬ​របួស​តិចតួច​

​ពេល​មុត ឬ​របួស​តិចតួច ការចេះ​ថែទាំ​ខ្លួនឯង​នៅផ្ទះ អាច​ជួយ​ដោះស្រាយ​បាន ប៉ុន្តែ ពេលខ្លះ វា​ក៏​ត្រូវការ​ការព្យាបាល ពី​គ្រូពេទ្យ​ជំនាញ​ផងដែរ​។​

​ក្រុមគ្រូពេទ្យ​អា​មេ​រិច បាន​ព្រមាន​អំពី សញ្ញា​គ្រោះ​ថ្នាក់​នានា ដែល​អ្នក​គួរតែ​ទៅ​ជួប គ្រូពេទ្យ​ភ្លាមៗ ប្រសិនបើ ៖
•​    ​មាន​របស់ ឬ​សំណល់​នានា នៅក្នុង​ស្បែក ដែល​អ្នក​មិន​អាច​យក​ចេញ ដោយ​ខ្លួនឯង​បាន​
•​    ​ហូរ​ឈាម​មិន​ឈប់ មានន័យ​ថា ឈាម​ជោគ​បង់​រុំ​របួស ក្នុង​រយៈពេល​តិចជាង ២០ នាទី​
•​    ​ធ្វើឲ្យ​ដៃ​ជើង​របស់​អ្នករឹង កម្រើក​មិនបាន រលាក ឬ​តឹង​ខ្លាំង​
•​    ​របួស​ឡើង​ក្រ​ម៉ៅ ឬ​មាន​ទឹករំអិល​ខា​ប់ៗ នៅក្នុង​នោះ​
•​    ​ភ្ជាប់​ជាមួយ​នឹង អាការៈ​គ្រុនក្តៅ​
•​    ​ស្បែក​នៅ​ជុំវិញ​របួស​ឡើង​ក្រហម ដូច​រលាកភ្លើង​
•​    ​មាន​ជម្រៅ​ជ្រៅ ហើយ​ធំ​
•​    ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង ការពារ​តេតាណូស កាលពី ៥ ឆ្នាំ​ចុងក្រោយ​នេះ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។