​ពី​ពេល​នេះ​ទៅ ឈប់​ញ៉ាំ​អាហារ​ពេល​យប់​

​ពី​ពេល​នេះ​ទៅ ឈប់​ញ៉ាំ​អាហារ​ពេល​យប់​

​ការ​ទទួលទាន​អាហារ មុនពេល​ចូល​គេង អាច​ធ្វើឲ្យ​អ្នក ប្រឈម​មុខ​ច្រើន ទៅនឹង​បញ្ហា​សុខភាព​នានា​។​

​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ថា ៖

•​    ​អ្នក​គួរតែ​ញ៉ាំ​អាហារ ឲ្យបាន​ឆ្អែត​ល្មម នៅ​ពេល​ល្ងាច ជា​ទៀងទាត់ ដើម្បី​ការពារ​អ្នក មិន​ឲ្យ​ឃ្លាន​នៅពេល​យប់ រៀបនឹង​គេង​។​
•​    ​ត្រូវតែ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ពេល​ថ្ងៃត្រង់ ប៉ុន្តែ កុំឲ្យ​ច្រើន​ហួសហេតុ​ពេក​។​
•​    ​គួរ​ទទួល​ទាន​ជាតិ​ប្រូតេអ៊ីន ៣០ ក្រាម ក្នុង​មួយ​ពេលៗ ហើយ​ត្រូវ​បន្ថែម​អាហារ​មាន​ជាតិ​សរសៃ​ផងដែរ​។ បុរស​គួរតែ​ទទួលទាន​អាហារ មាន​ជាតិ​សរសៃ​ប្រហែលជា ៣៨ ក្រាម ហើយ​ស្ត្រី​វិញ គួរតែ​ឲ្យបាន ២៥ ក្រាម ក្នុង​មួយ​ថ្ងៃៗ​។​
•​    ​គេង​ឲ្យបាន ៧ ទៅ ៨ ម៉ោង ក្នុង​មួយ​យប់ៗ​។​
•​    ​កុំ​ញ៉ាំ ពេល​អ្នក​មើល​ទូរទស្សន៍ លេង​ហ្កេម ឬ​ធ្វើការ​។​
•​    ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ពិតជា​ឃ្លាន ឬ​គ្រាន់តែ​ចង់​ញ៉ាំ កំដរ​ភាព​អផ្សុក​។ បើឃ្លាន​មែន អ្នក​គួរតែ​ញ៉ាំ​ចំណី ដែល​មាន​សុខភាព​ល្អ ដូចជា ផ្លែ​ប៉ោម​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។