សម្តេច ស ខេង​៖ ករ​ណី​យុវ​ជន​ដែល​គំ​រាម​សម្លាប់​តាម ​Facebook តុ​លា​ការ​ធ្វើ​តាម​ នី​តិ​វិ​ធី

ភ្នំពេញ៖ កាល​យប់​ថ្ងៃ​ទី ០៩ ខែ តុលា ឆ្នាំ ២០១៥ សម្តេច​ក្រ​ឡា​ហោម​ ស ខេង បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា សម្តេច​មិន​មែន​ជា​អ្នក​ប្តឹង ឱ្យ​មាន​ការ​ចាប់​ខ្លួន​យុវ​ជន ដែល​គំ​រាម​សម្លាប់​សម្តេច នៅ​លើ​បណ្តាញ​សង្គម Facebook ទេ​ហើយ​ថា​តុ​លា​ការ​អាច​ធ្វើ​ទៅ​តាម​នី​តិ​វិ​ធី  ។ សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានជំរាបហើយថា ទី១ខ្ញុំមិនលើកពេល(ចែកសញ្ញាបត្រ) លើអ្វីទាំងអស់ ខ្ញុំបានទៅតាមពេលវេលាកំណត់ ទី២ខ្ញុំមិនបានប្តឹងនរណាទាំងអស់ ប៉ុន្តែរឿងនេះ ជាសមត្ថកិច្ចតុលាការ អញ្ចឹងគ្រប់គ្រាន់ហើយខ្ញុំនិយាយប៉ុណ្ណឹង តុលាការគេធ្វើ ទៅតាមនីតិវិធី» ។ សូមជំរាបថា ជនសង្ស័យម្នាក់ជាអតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធគំរាមបោកគ្រប់បែកសម្លាប់ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធ Facebook។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង១២៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។ អតីតនិស្សិតរៀននៅសាកលវិទ្យាល័យ South-East […]