កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម ៤២ នាក់ ទៅ​ស្រុកកំណើត​វិញ​

ភ្នំពេញ: ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ នេះ នៅវេលា​ម៉ោង​៩ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញចេញ​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន ៤២ នាក់ (​ស្រី​៣​នាក់​) ចេញ​តាម​ច្រក​អន្តរជាតិ​ព្រំដែន​បាវិត​។​

​ដោយយោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ជនបរទេស​ទាំងនេះ ដែល​ត្រូវ​ឃាត់​មកពី​ភូមិ​បាត់ដឹង ឃុំ​ខ្សេមខ្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ និង​មួយចំនួនទៀត ឃាត់​មកពី​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​។​

​ការឃាត់​ជនជាតិ​វៀតណាម​ទាំងនោះ មូលហេតុ ដោយ​ពួកគេ​បាន​លួច​ឆ្លងដែន​ស្នាក់នៅ និង​ធ្វើការ​ជាជាង​សំណង់​ក្នុង​ការដ្ឋាន ព្រីម ម៉ាលី​ស និង​សិប្បកម្ម​ឈើ ដោយ​ខុសច្បាប់ (​គ្មាន​លិខិតឆ្លងដែន​)៕

កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម ៤២ នាក់ ទៅ​ស្រុកកំណើត​វិញ​

កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម ៤២ នាក់ ទៅ​ស្រុកកំណើត​វិញ​

កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម ៤២ នាក់ ទៅ​ស្រុកកំណើត​វិញ​