លោក​ហោ ណាំហុង ថ្លែង​សារ​នយោបាយ​សំខាន់ៗ​ជូន​កងទ័ព​ថ្មើរជើង​លេខ​២១

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​សំណេះសំណាល និង​ចែក​អំណោយ​ដល់​កងទ័ព​ថ្មើរជើង​លេខ​២១ នៃ​យោធភូមិភាគ​ទី​២ នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា ការវិវត្តន៍​នៃ​សភាពការណ៍​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​សន្តិភាព ដោយមាន​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​នូវ​លទ្ធ​ផល​បោះឆ្នោត​នេះ ដោយ​ធ្វើ​ការតវ៉ា នៅតាម​ដងផ្លូវ ដែល​បាន​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ស្ទើរ​រយៈពេល​មួយឆ្នាំ មុន​ការចូល​សភាជាតិ​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តេជ្ញា​ពិភាក្សា​ដោយ​សន្តិភាព ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​ប្រជាជន​កម្ពុជា រហូត​សម្រេចបាន​ការចូលរួម​ក្នុង​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ស្ថិរភាព និង​សន្តិភាព​ពេញលេញ​។​

​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សភា វប្បធម៌​សន្ទនា រវាង​គណបក្ស​ទាំងពីរ​ត្រូវបាន​បង្កើតឡើង ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម និង​ប្រទេសជាតិ​ដោយ​សន្តិភាព ដោយ​ផ្អែកលើ​ភាពស្មោះត្រង់ និង​ការគោរព​គ្នា​ទៅវិញទៅមក ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលោភ​លើ​វប្បធម៌​សន្ទនា​នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ធ្វើ​យុទ្ធនាការ​ដោយ​ពិសពុល​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដើម្បី​ផលចំណេញ​នយោបាយ​រប​ស់​ខ្លួន ដោយបាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​។ គោល​ពំ​ណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​បំភាន់​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។ រាជរដ្ឋាភិបាល​បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ បារាំង ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ នឹង​ផែនទី​ស្របច្បាប់ ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ប្រើប្រាស់​។ ពេលនោះ អង្គការសហប្រជាជាតិ បាន​ឲ្យ​ខ្ចី​ផែនទី​ចំនួន ១៨ ផ្ទាំង ប្រទេស​បារាំង​បានផ្តល់​ផែនទី​បោ​ន​ថតចម្លង ២៦ ផ្ទាំង ខ្នាត​១/១០០.០០០ ចំណែក​ចក្រភព​អង់​គ្ល​សេ និង​សហរដ្ឋអាមេរិក មិនអាច​រកឃើញ​ផែនទី​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​។ ការផ្ទៀងផ្ទាត់​ផែនទី ទាំង​ពីរលើក​ជាមួយ​ផែនទី​ខ្ចី​ពី​អង្គការសហប្រជាជាតិ និង​ទទួលបាន​ពី​បារាំង ដោយមាន​វត្តមាន​ចូលរួម​ជា​សាក្សី​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រដ្ឋសភាជាតិ ព្រឹទ្ធសភា​។​ល​។ បាន​បង្ហាញថា ផែនទី​របស់​អង្គការសហប្រជាជាតិ និង​បារាំង ដូចគ្នា​បេះបិត ដែល​រាជរដ្ឋាភិបាល​បាន​កំពុងតែ​ប្រើ​ប្រា​ស់ព្វថ្ងៃ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ បន្ទាប់មក​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បញ្ហា​ផែនទី និង​ព្រំដែន ត្រូវ​បញ្ចប់​៕

លោក​ហោ ណាំហុង ថ្លែង​សារ​នយោបាយ​សំខាន់ៗ​ជូន​កងទ័ព​ថ្មើរជើង​លេខ​២១

លោក​ហោ ណាំហុង ថ្លែង​សារ​នយោបាយ​សំខាន់ៗ​ជូន​កងទ័ព​ថ្មើរជើង​លេខ​២១

លោក​ហោ ណាំហុង ថ្លែង​សារ​នយោបាយ​សំខាន់ៗ​ជូន​កងទ័ព​ថ្មើរជើង​លេខ​២១