អាម៉េរិក ដកមីស៊ីលរបស់ខ្លួន ចេញពីប្រទេសតួកគី ខណៈរុស្ស៊ីលូកដៃ យ៉ាងជ្រៅក្នុងសង្រ្គាម នៅស៊ីរី

អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ សហរដ្ឋអាម៉េរិក បានសម្រេចដកគ្រាប់មីស៊ីលចេញពីប្រទេសតួកគី ហើយ ខណៈដែលរុស្ស៊ីកំពុងលូកដៃយ៉ាងជ្រៅទៅក្នុងសង្គ្រាមនៅក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ថា ផ្អែកតាមទីភ្នាក់ងារព័ត៌មាន Dogan  ដែលកំពុងប្រតិបត្តិការលើវិស័យព័ត៌មានក្នុងប្រទេសតួកគី បានឲ្យដឹងថា សង្គ្រាមដែលផ្ទុះឡើងក្នុងតំបន់នៅតួកគី  ដែលមានសហរដ្ឋអាម៉េរិកនៅពីក្រោយខ្នងនោះ ត្រូវបានមហាអំណាចមួយនេះ សម្រេចដកចេញសព្វាវុធ ដែលគេ ស្គាល់ច្បាស់ថា ជាប្រភេទមីស៊ីលដ៏ទំនើបនោះ បាននាំចេញពីប្រទេសតួកគីវិញហើយ ខណៈដែលសម្ព័ន្ធ នៃអង្គ ការណាតូ កំពុងតែសម្រុកនាំអាវុធយុទ្ធភ័ណ្ឌជាច្រើនលុកលុយ ពិសេស គឺរុស្ស៊ីតែម្តង ដែលបានចាប់ផ្តើមបញ្ជូន យន្តហោះចម្បាំងទៅកម្ទេចក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសស៊ីរី។

គេបានដឹងថា នៅក្នុងតំបន់ Gaziantep ដែលសមរភូមិសង្រ្គាមមួយនៅក្នុងប្រទេសតួកគីនោះ គឺមានវត្តមានកង ទ័ពសហរដ្ឋ អាម៉េរិកប្រមាណ៣០០នាក់ ដែលបាននាំយកនូវគ្រាប់មីស៊ីល ទប់ស្កាត់ការវាយប្រហារពីសំណាក់ ក្រុមឧទ្ធាមពីប្រទេសស៊ីរី ។ ក្រៅពីនេះ អាល្លឺម៉ង់ និងហូឡង់ ក៏បានដាក់ពង្រាយទ័ពរបស់ខ្លួនជាមួយនឹងមីស៊ីល  នៅក្នុងប្រទេសតួកគីផងដែរ ។

គេបានដឹងថា សហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់ បានប្រកាសក្តែងៗកាលពីខែសីហាកន្លងមកនេះថា ប្រទេសទាំងពីរ នឹងដកចេញនូវសព្វាវុធរបស់ខ្លួន ព្រោះថាការគំរាមកំហែងមកលើតួកគី ពីសំណាក់សង្គ្រាមនៅស៊ីរីនោះមិន មានរ យៈពេលយូរឡើយ ។

ទន្ទឹមនឹងនេះដែរ អាល្លឺម៉ង់ ក៏ប្រកាសដកចេញនូវអាវុធយុទ្ធភ័ណ្ឌ ដែលប្រើប្រាស់ក្នុងការជួយទប់ទល់គ្រោះភ័យ នៅក្នុងប្រទេសតួកគីនោះ នៅសប្តាហ៍ក្រោយដែរ៕

អាម៉េរិក ដកមីស៊ីលរបស់ខ្លួន ចេញពីប្រទេសតួកគី ខណៈរុស្ស៊ីលូកដៃ យ៉ាងជ្រៅក្នុងសង្រ្គាម នៅស៊ីរី

អាម៉េរិក ដកមីស៊ីលរបស់ខ្លួន ចេញពីប្រទេសតួកគី ខណៈរុស្ស៊ីលូកដៃ យ៉ាងជ្រៅក្នុងសង្រ្គាម នៅស៊ីរី