មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A9 តើខុសអ្វីខ្លះជាមួយ Galaxy A8 ?

មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A9 តើខុសអ្វីខ្លះជាមួយ Galaxy A8 ?

Galaxy A9 គឺជាស្មាតហ្វូនថ្មីមួយនៃត្រកូល A របស់ក្រុមហ៊ុន Samsung ដែលមានការរចនាយ៉ាងប្រណិត ស្តើង រឹងមាំ រូបរាងធ្វើពីលោហៈធាតុ មានអេក្រង់ទំហំ 5.5 អ៊ីង តូចជាងអេក្រង់ Galaxy A8 តែវាអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ពេញភ្នែក ។ Galaxy A9 មានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមដោយ LED Flash មួយគ្រាប់ ហើយកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល អាចអោយយើងថតរូប វីដេអូ បានយ៉ាងល្អ ម៉ត់ និងមានទំហំធំ ។ Galaxy A9 មានមេម៉ូរីម៉ាស៊ីនទំហំ 32 ជីកាបៃ ដូច Galaxy A8 ដែរ រ៉េមទំហំ 3 ជីកាបៃដូចគ្នា តែ ស៊ីភីយូ Galaxy A9 ធំជាង Galaxy A8 និងមានឈីបធំជាង Galaxy A8 ដែលអាចអោយវាដើរលឿនជាង Galaxy A8 ក្នុងការដោនឡូតកម្មវិធី Game និងប្រើប្រាស់កម្មវិធីផ្សេងៗ ។​
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches
  • បន្ទះឈីប : Qualcomm MSM8976 Snapdragon 620
  • CPU : Quad-core 1.8 GHz Cortex-A72 & quad-core 1.4 GHz Cortex-A53
  • RAM : 3 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 16 MP (5312 x 2988 pixels), LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Ion battery
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : Pearl White, Midnight Black, Champagne Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A9 តើខុសអ្វីខ្លះជាមួយ Galaxy A8 ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com មកមើលលក្ខណៈសម្បត្តិរបស់ Galaxy A9 តើខុសអ្វីខ្លះជាមួយ Galaxy A8 ?

ចុះថ្ងៃទី 10 ខែតុលា ឆ្នាំ 2015 ម៉ោង 02:00 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a