អត្ថប្រយោជន៍​ហាត់ប្រាណ​មុនពេល​មាន​ផ្ទៃពោះ​

អត្ថប្រយោជន៍​ហាត់ប្រាណ​មុនពេល​មាន​ផ្ទៃពោះ​

​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ការ​ហាត់ប្រាណ​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ចំពោះ​ស្ត្រី​ដែល​ត្រៀម​មាន​ផ្ទៃពោះ បើ​អ្នក​ហាត់ប្រាណ​ច្រើន វា​កាន់តែ​ល្អ​ថែមទៀត ដូចនេះ​ហេតុអ្វី​បានជា​វា​កាន់តែ​ល្អ​នោះ​? តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?

  1. ​វា​នឹង​ធ្វើឲ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល  ដកដង្ហើម​បាន​វែង ថែម​ទាំង​អាច​ជួយ​បណ្តឹង​សាច់ដុំ​អ្នក​ឲ្យ​ណែន​ល្អ ដូចនេះ​វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​នៅ​ពេល​ដែល​អ្នក​សម្រាលកូន អ្នក​នឹង​មាន​កម្លាំង​ខ្លាំង​។​
  2. ​ការ​ហាត់ប្រាណ​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ វា​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​រឹងមាំ ហើយ​ថែមទាំង​អាច​ជួយ​បង្កើន​សម្ថ​ភាព​រួមភេទ​របស់​អ្នក​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ​យ៉ាង​ងាយ ។​
  3. ​ការ​ហាត់ប្រាណ​មុនពេល​មាន​ផ្ទៃពោះ​នេះ វា​អាច​ធ្វើឲ្យ​អ្នក​ចៀសផុត​ពី​អា​ការៈដែល​អាច​ធ្វើឲ្យ​អ្នក​រលូត​កូនបាន ថែម​ទាំង​អាច​ធ្វើឲ្យ​កូន​អ្នក​មាន​សុខភាព​ល្អ ដោយ​លូតលាស់​បាន​គ្រប់​ជ្រុងជ្រោយ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ កូន​នឹងមាន​អាការៈរស់​រវើក​ថែមទៀត​ផង​។​
  4. ​បើ​អ្នក​ធ្វើ​ចលនា​ដែល​ទាក់ទង​នឹង​ចង្កេះ វា​នឹង​អាច​ជួយ​អ្នកឲ្យមាន​រូបរាង​ស្អាត​ក្រោយពេល​ដែល​សម្រាលកូន​រួច ថែមទាំង​អាច​ការពារ​អ្នក​ឲ្យ​ចៀសផុត​ពី​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​បាន ជាងនេះទៅទៀត​វា​នឹង​អាច​ការពារ​អ្នក និង​កូនអ្នកមាន​សុខភាព​ល្អ​ទាំង​ពីរ​នាក់​ក្រោយពេល​ដែល​មាន​ផ្ទៃពោះ​។​
  5. ​បើ​អ្នក​តែងតែ​ហាត់ប្រាណ​នៅ​ចន្លោះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ វា​នឹង​ជួយ​បេះដូង​អ្នក​មាន​សុខភាព​ល្អ លុះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ កូន​ក្នុង​ផ្ទៃ​នឹងមាន​បេះដូង​ល្អ​ដូចគ្នា​។​
  6. ​នៅពេល​ដែល​អ្នក​ហាត់ប្រាណ​មុនពេល​មាន​ផ្ទៃពោះ វា​នឹង​ជួយ​ការពារ​សារពាង្គកាយ​ទាំងអស់​ក្នុង​រាងកាយ​អ្នក​ឲ្យមាន​សុខភាព​ល្អ ដូចនេះ​កូន​ក្នុង​ពោះ​អ្នក​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុខភាព​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។