​អត្ថប្រយោជន៍​នៃ​ពោត​

​អត្ថប្រយោជន៍​នៃ​ពោត​

​ពោត​គឺជា​របស់​ដែល​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​មនុស្ស​ភាគច្រើន​ចូលចិត្ត​បរិភោគ​វា​ណាស់ ដោយសារ​តែ​វា​មាន​រសជាតិ​ផ្អែម ហើយ​វា​ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទៀតផង​ក្រោយពេល​ដែល​អ្នក​បរិភោគ​វា​រួច ដូចនេះ​តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ទៅ​?
 

​ការពារ​បេះដូង និង​ជំងឺមហារីក​
តាម​ការស្រាវជ្រាវ​របស់​អ្នកឯក​ទេសបា​ន​បញ្ជាក់​ថា​ពោត​គឺជា​បន្លែ​ដែល​មាន​វីតាមីន​ខ្ពស់បំផុត ជាងនេះទៅទៀត វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ធ្វើឲ្យ​អ្នក​ចៀសផុត​ពី​ជំងឺ​បេះដូង និង​ជំងឺ​មហារីក​បាន​យ៉ាង​ងាយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​ច្រើន​។​
 

​ទប់ទល់​នឹង​ជំងឺ​ចាស់ និង​លើសឈាម​
នៅក្នុង​ពោត​មាន​កាលស្យូម​ជាច្រើន​ដូច​ទឹកដោះគោ​ដែរ ដូចនេះ​បើ​អ្នក​ស្រូបយក​កាលស្យូម​មួយ​ថ្ងៃ​មួយ​ក្រាម នោះ​៦​អាទិត្យ​ក្រោយមក​សំពាធ​ឈាម​អ្នកនឹង​ចុះ​បាន​៩% វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​សំពាធ​ឈាម​អ្នកចុះ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នក​មិន​ងាយចា​ស់​ទៀត​ផង​ដោយសារ​តែ​វា​មាន​វីតាមីន​E ដែល​អាច​ធ្វើឲ្យ​អ្នក​គ្មាន​ជំងឺ​ប្រតិកម្ម​ស្បែក ម្យ៉ាងទៀត​វា​ថែមទាំង​អាច​បង្កើន​ការចងចាំ​របស់​អ្នក​ទៀតផង​។​
 

ការពារ​ភ្នែក​របស់​អ្នក​
តាម​ការស្រាវជ្រាវ​របស់​ប្រទេស​អាមេរិក​នៅ​ឆ្នាំ​១៩៩៤​បានឲ្យដឹងថា នៅក្នុង​ពោត​មាន​សារធាតុ​ម្យ៉ាង​ដែល​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច វា​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ មិន​ងាយ​ព្រិល​ឡើយ​នៅពេល​ចាស់ជរា​។​
 

​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​មនុស្ស​
តាម​ការស្រាវជ្រាវ​របស់​សមាជិក​ស្រាវជ្រា​វ​នៅក្នុង​ប្រទេស​អាមេរិក​បាន​បញ្ជាក់ថា ពោត​អាច​ធ្វើឲ្យ​កាឡូរី​នៅក្នុង​ខ្លួន​អ្នក​ចុះ​បាន​យ៉ាង​ងាយ ដូចនេះ​អ្នក​មិន​ងាយ​មាន​ជំងឺ​ផ្សេងៗ​កើតឡើង​ឡើយ ជាពិសេស​ជំងឺ​ស្ទះ​សរសៃឈាម​។​
 

​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​
វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នករំលាយ​អាហារ​បានល្អ អាច​ព្យាបាល​ជំងឺ​ក្អួត ជំងឺ​ហើម ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែម ដោយសារតែ​នៅក្នុង​ពោត​មាន​កាលស្យូម ម៉ាញ៉េ​ស្យូម វីតាមីន​A, B1, B2, B6 និង​E៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។