លោក សម រង្ស៊ី ស្វែងរក​ការដោះលែង​សកម្មជន​របស់​ខ្លួន នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ បាន​ស្វះ​ស្វែង​រក​ការដោះលែង​សកម្មជន​របស់​លោក ដែល​កំពុង​ជាប់​ពន្ធនាគា​ព្រៃ​សរ។ លោក សម រង្ស៊ី បាន​អំពាវ​នាវ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​​ តាម​រយៈ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង។ យ៉ាងណាក៏ដោយ ភ្លាមៗនេះ លោក ស ខេង បានបញ្ជាក់ថា បញ្ហា​សកម្ម​ជន​​ជាប់​ឃុំនេះ គឺស្ថិតនៅលើគោលការណ៍ច្បាប់។