តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?

តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?

កាលពីអត្ថបទមុនយើងខ្ញុំធ្លាប់បានធ្វើការរាយការណ៍ម្តងរួចមកហើយ ពីការចូលវាយលុក 40 ទីផ្សារបន្ថែមរបស់ Apple ដើម្បីធ្វើការដាក់លក់ iPhone 6s/6s Plus. ដោយឡែកតើអ្នកដឹងទេ ថាប្រទេសណាក្នុងចំណោមប្រទេសធំៗទាំងនោះ ដែលលក់ស្មាតហ្វូនជំនាន់ចុងក្រោយពីរម៉ូឌែលនោះ ថ្លៃជាងគេបំផុត? កាលពីចេញលក់ 8 ប្រទេសដំបូង អាចនិយាយបានថា ប្រទេសបារាំងគឺលក់ថ្លៃបំផុត រីឯចូលមកដល់ 40 ប្រទេសក្នុងជុំទី 2 គឺឡើងមកដល់ប្រទេសឥណ្ឌានេះវិញម្តង ខណៈដែល iPhone 6s ទំហំ 16GB ដាក់លក់ក្នុងតម្លៃ 958$ អំឡុងពេលដែលការដាក់លក់នៅឯសហរដ្ឋអាមេរិកត្រឹមតែ​ 649$ ប៉ុណ្ណោះ រីឯ iPhone 6s Plus ទំហំ 16GB ដូចគ្នា ដាក់លក់ក្នុងតម្លៃ 1,420$ ខណៈដែលទីផ្សារសហរដ្ឋអាមេរិកដាក់លក់ត្រឹមតែ 949$. យ៉ាងណាមុិញវាអាចជាតម្លៃមួយថ្លៃបំផុតសំរាប់អតិថិជនអ្នកប្រើប្រាស់ ដូច្នេះហើយទើបភាគច្រើនអ្នកនៅឥណ្ឌាប្រើប្រាស់ SAMSUNG ច្រើនជាង iPhone :) - PhoneArena>

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?

ចុះថ្ងៃទី 10 តុលា ឆ្នាំ 2015 ម៉ោង 3:07 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?
តើប្រទេសណាលក់ iPhone 6s ថ្លៃជាងគេបំផុតក្នុងលោក?