សម្តេចតេជោ អរគុណ ចំពោះក្រុមហ៊ុន ប្រេងសាំង ដែលបញ្ចុះតម្លៃ នៅរដូវបុណ្យ ភ្ជុំបិណ្ឌនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុនប្រេងសាំង ដែលបានជួយចុះថ្លៃសាំង សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងសាំង នៅ ក្នុងនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ចំពោះការខិតខំ របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំធ្វើការងារជាមួយក្រុមហ៊ុន ប្រេងឥន្ធនៈឯកជន។

ការថ្លែងអំណរគុណ និងកោតសរសើរក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅវិមានសន្តិភាព, នេះ បើយោងតាមលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃនេះ។

សម្តេចតេជោ អរគុណ ចំពោះក្រុមហ៊ុន ប្រេងសាំង ដែលបញ្ចុះតម្លៃ នៅរដូវបុណ្យ ភ្ជុំបិណ្ឌនេះ