ជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី នៅរដ្ឋសភាចាប់ផ្តើមហើយ

ភ្នំពេញ៖ នៅម៉ោង ៥ល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥នេះ សម្តេច ស ខេង ប្រធានក្រុមសម្លេងភាគច្រើន និងលោក សម រង្ស៊ី ប្រធានសម្លេងភាគតិច នៅវិមានរដ្ឋសភា បាននិងកំពុងចាប់ផ្តើម ដើម្បីជជែកបន្តអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ថ្នាក់ដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ក៏បានជួបគ្នារួចហើយដែរ នៅក្នុងរដ្ឋសភា ដោយកាលណោះ មិនបានពិភាក្សាទៅលើបញ្ហាសេសសល់ ៥ចំណុច នៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ គ្រាន់តែពិភាក្សាអំពី ការកែប្រែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប៉ុណ្ណោះ។ ការកែប្រែបទបញ្ជាផ្ទៃក្នុងនៅរដ្ឋសភា ត្រូវបានគណបក្សទាំងពីរអះអាងថា ទទួលបានលទ្ធផលល្អស្ទើរតែទាំងស្រុង ។

ចំពោះការវិសោធនកម្មច្បាប់បោះឆ្នោត ឃុំ-សង្កាត់ គណបក្សទាំងពីរមិនទាន់ត្រូវរ៉ូវគ្នា លើចំណុចចំនួន៥ ដូចជាទី១៖ យុទ្ធនាការហែក្បួន, ទី២៖ ការលើកស្លាកគណបក្សនៅតាមទីសាធារណៈ, ទី៣៖ រយៈពេលនៃការឃោសនាបោះឆ្នោត, ទី៤៖ពាក់ព័ន្ធទោសបញ្ញត្តិ, ទី៥៖ ការដាក់ពិន័យជាដើម៕

ជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី នៅរដ្ឋសភាចាប់ផ្តើមហើយ

ជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី នៅរដ្ឋសភាចាប់ផ្តើមហើយ

ជំនួបរវាងសម្តេច ស ខេង និង លោក សម រង្ស៊ី នៅរដ្ឋសភាចាប់ផ្តើមហើយ