ស្នងការ ខេត្តបន្ទាយមានជ័យ ជួបជាមួយ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្រុងសិរីសោភ័ណ បំពាក់ឯកសណ្ឋាន និងពង្រឹងបញ្ហាសន្តិសុខ

បន្ទាយមានជ័យ : នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបុណ្យភ្ជុំធំ នឹងមកដល់នៅថ្ងៃទី១២ ខាងមុខនេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ បានជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ ចំនួន២៨នាក់ មកពីសង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីដាក់ផែនការ ក្នុងការពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ លើការថែរក្សាសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ ពេលអញ្ជើញទៅវត្ត និងដំណើរកំសាន្តនៅទីកន្លែងទេសចរណ៏នោះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ អាត់ ខែម ក៏បានបំពាក់នូវឯកសណ្ឋាន ជូនដល់ប្រជាការពារទាំង២៨នាក់ផដែរ ដែលជាការជួយឧបត្ថម្ភ ពីសំណាក់ស្នងការរង លោក សិទ្ធិ ឡោះ លោក វង់ វិត និងលោកអធិការក្រុងសិរីសោភ័ណ ព្រមទាំងចែកសារុង ជូនដល់នគរបាលប៉ុស្តិ៍ មេភូមិ និងមន្រ្តីអាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត ជាអំណោយរបស់លោក។

លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានដាក់ផែនការ និងប្រាប់ទៅកងនគរបាលរបស់ខ្លួន ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងគណ:កម្មការវត្ត ព្រះសង្ឃ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណ:មកចូលរួមពិធីបុណ្យ នៅតាមវត្តអារាមទូទាំងខេត្ត។

ការពង្រឹងបញ្ហាសន្តិសុខទាំងនោះ គឺត្រូវយាមកាបទប់ស្កាត់ កុំឲ្យមានបទល្មើសចោរកម្ម វង់ល្បែងស៊ីសង និងការវាយតប់គ្នា កើតឡើងដោយប្រការណាមួយ ធ្វើយ៉ាងណាកុំឲ្យមានការប៉ះអារម្មណ៍ ដល់ប្រជាពលរដ្ឋរបស់យើង ពោលនៅតាមទីវត្តអារាមត្រូវមានវត្តមាន កម្លាំងនគរបាល និងប្រជាការពារយាមប្រចាំការ។

ជាមួយគ្នានេះស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា វត្តមានប្រជាការពារ លើការពង្រឹងបញ្ហាសន្តិសុខ គឺមិនអាចខ្វះបាននោះទេ ហើយជាដៃគូសហការគ្នាយ៉ាងល្អ ជាមួយកងកម្លាំងនគរបាលដូច្នេះ ត្រូវរួមគ្នាប្រកបដោយភាពរីករាយ ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្តាឃុំនៃស្រុកក្រុងទូទាំងប្រទេស។

យ៉ាងណាក៏ដោយ លោកស្នងការបានកោតសរសើរ ដល់កងកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ និងប្រជាការពារនៅទូទាំងក្រុងសិរីសោភ័ណ ដែលបានពង្រឹង ហើយធានាបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋនាពេលកន្លងទៅ ធ្វើឲ្យពួកគាត់មានសតិអារម្មណ៍ល្អ និងសប្បាយចិត្ត ចំពោះការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ទាំងការរកស៊ីប្រកបដោយភាពកក់ក្តៅ៕