លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី ព ស ២៥៥៩ លោក សុក ផេង
រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង លោកស្រី ព្រាប ដាវី ព្រមទាំងសហការីបាន រៀបចំពិធី កាន់បិណ្ឌវេន
ទី១២ នៅវត្តព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នងភូមិដូង និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្ថិតក្នុងភូមិក្របៅ វត្តទាំងពីរស្ថិតក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ។

លោក សុក ផេងនិងលោកស្រី ព្រាប ដាវីព្រមទាំងសហការីបាន ខិតខំពុះពារជំនះធ្វើដំណើរ ដែលមានចំងាយ ឆ្ងាយហើយផ្លូវមានសភាពលំបាកលំបិនបំផុត ។ ក្នុងពិធីកាន់បិណ្ឌនេះ លោក សុក ផេង និងលោកស្រី ព្រមទាំងសហការី បានរៀបចំប្រគេនស្លាដក ទេយ្យាទានផ្សេងៗ និងបានប្រគេនបច្ច័យដល់ ព្រះសង្ឃ ចសម្រាប់ចាត់ចែង កសាងសមិទ្ធិផលនានាបន្ថែម ជាប្រយោជន៍របស់ទីវត្តអារ៉ាម និងការគោរប្រតិបត្តិតាម ពុទ្ធសាសនា រហូតតទៅនិងជាទ្រព្យសម្រាប់តំកល់ទុក នៅក្នុងវិស័យ ព្រះពុទ្ធសាសនាផងដែរ។

លោក បានមានប្រសាសន៍ថាការរៀបចំពិធីកាន់ បិណ្ឌនេះ ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា ក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលបងប្អូនបានប្រកាន់ខ្ចាប់ខ្ចួនគោរពប្រណិប័ត្តន៍ តរៀងរហូតមក ដែលប្រព្រឹត្តនូវ គុណូបការៈ ចំពោះបុព្វការីជន ទាំងឡាយដែលធ្វើនូវ អំពើល្អ សេចក្ដីស្ងប់សេចក្ដីសុខចំរើន ក្នុងជីវភាពរស់គ្រប់ក្រុមគ្រួសារ ។

លោក និងលោកស្រី បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃចំនួន៣៤អង្គ ដោយក្នុង១អង្គទទួលបាន ស្លាដក១ បច្ច័យ ១ម៉ឺន រៀល និងប្រជាពលរដ្ឋចំនួន២១០នាក់ ក្នុង១នាក់ទទួលបានថវិកា៥ពាន់រៀល ។

លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក

  • លោក សុក ផេង រៀបចំពិធី កាន់បិណ្ឌវេន ទី១២ នៅវត្ត ព្រះស្រីឯកោរាមាធិបតី និងវត្តជ័យរតនរង្សី ហៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក已关闭评论
  • 275 views
  • Hide Sidebar
    A+