លោក ហោ ណាំហុង ប្រាប់កងទ័ពថា គណបក្សសង្រ្គោះជាតិ មានល្បិចកិច្ចកល ចង់ផ្តួលរំលំ រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ  បានលើកបើកកកាយប្រាប់កងទ័ពថា គណបក្សសង្រ្គោះជាតិ បានប្រើល្បិចកិច្ចកលជាច្រើនក្នុងបំណងផ្តួលរំលំ រាជរដ្ឋាភិបាល និងចង់ក្តោបក្តាប់អំណាចទាំងបំពានច្បាប់។

ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង ក្នុងដំណើរចុះសំណេះសំណាល និងនាំអំណោយចែកជូនដល់កងពល ថ្មើរជើងលេខ២១ នៃយោធភូមិភាគទី២ នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥  នេះថា គណបក្សសង្រ្គោះជាតិ រួមនិងប្រទេសមហាអំណាចមួយជាជំនួយនៅពីក្រោយខ្នង បានរៀបចំគម្រោងដ ណ្តើមអំណាចឲ្យបាននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ បើទោះបីការបោះឆ្នោត បង្ហាញលទ្ធផលថា ពួកគេចាញ់ក៏ដោយនោះ។

លោក ហោ ណាំហុង បានគូសបញ្ជាក់ដូច្នេះថា «សូមជម្រាបថា មុននិងបោះឆ្នោតនេះ ពួកបក្សប្រឆាំង បានសហ ការជាមួយប្រទេសធំមួយ ខ្ញុំសូមមិនបញ្ចេញឈ្មោះទេ បានរៀបចំជាស្រេចនៅមុនពេលបោះឆ្នោត។ គេគិតថា ការ បោះឆ្នោតឆ្នាំ២០១៣នេះ បក្សប្រឆាំងត្រូវតែកាន់អំណាច គេរៀបចំស្រេច គេដាក់ផែនការ សេនារីយោរួចជាស្រេច  »។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបន្តថា ព្រោះតែផែនការប្រឆាំងលទ្ធផលបោះឆ្នោតមិនបានសម្រេច គណ បក្សសង្រ្គោះ បានកៀងគរអ្នកគាំទ្រ បំផុសកម្មករ ធ្វើបាតុកម្មនានា តាមរូបភាពបដិវត្តន៍ពណ៌ រហូតឈានដល់ការ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសថែមទៀតនៅអំឡុងខែមករា ឆ្នាំ២០១៤ កន្លងទៅ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរំលឹកផងដែរថា ផែនការទុច្ចរិតរបស់គណបក្សសង្រ្គោះជាតិនេះ ត្រូវបានប្រ  មុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹងយ៉ាងជាក់ច្បាស់ តែសម្តេចបានបណ្តោយឲ្យថ្នាក់ដឹក  នាំគណបក្សមួយនេះលេងឲ្យអស់ចិត្ត។

បើតាមលោក ហោ ណាំហុង ដើម្បីទប់ស្កាត់នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រើខ្សែ បន្ទាត់ចំនួន៣ ដើម្បីទប់ទល់ផែន ការផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់គណបក្សប្រឆាំង។ រួមមាន៖ ទី១. ខ្សែ បន្ទាត់ស (គឺឲ្យបក្សប្រឆាំងធ្វើបាតុកម្មចុះ បើអត់ប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងអគារសាធារណរបស់រាជរដ្ឋាភិបា ល), ទី២. ខ្សែបន្ទាត់លឿង (គឺប្រើវិធានការខ្លះ ដើម្បីទប់ទល់) និងខ្សែបន្ទាត់ទី៣ គឺពណ៌ក្រហម ខ្សែបន្ទាត់នេះ  មានន័យថា ពេលដែលសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងទ្រព្យសម្បត្តិសា ធារណៈ ឬអគាររាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការ។

លោក ហោ ណាំហុង បានប្រាប់កងទ័ពទៀតថា ការប្រឆាំងតវ៉ារបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក  គ្រាន់តែជាលេសដើម្បីអំណាច និង ធ្វើធំតែប៉ុណ្ណោះ៕

លោក ហោ ណាំហុង ប្រាប់កងទ័ពថា គណបក្សសង្រ្គោះជាតិ មានល្បិចកិច្ចកល ចង់ផ្តួលរំលំ រាជរដ្ឋាភិបាល