គ្រួសារសព សមាជិក សមាគម អតីតយុទ្ធជន កម្ពុជា និងមុខសញ្ញា អតីតយុទ្ធជន ជាង៦០០នាក់ បានទទួលប្រាក់ បេឡាមរណៈសង្រ្គោះ

សៀមរាប ៖ គ្រួសារសព សមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន ៥១នាក់ និង មុខសញ្ញា អតីតយុទ្ធជន ចំនួន ៦០០នាក់ បានទទួលប្រាក់បេឡាមរណៈសង្រ្គោះ ។ ពិធីប្រគល់ និងទទួលប្រាក់ និងកិច្ចសំណេះសំណាល់នេះ បានប្រព្រឹត្តទៅក្នុងអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង និង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និង ជាលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អ្នកតំណាងរាស្ត្រ អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មេបញ្ជាការរងយោធភូមិភាគទី៤ កងពលធំ និង អស់លោក លោកស្រីជាមេបញ្ជាការ បញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង សៀមរាប និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា សមាជិកសមាគម អតីតយុទ្ធជនខេត្ត គិតមក ត្រឹមខែឧសភា ឆ្នាំ២០១៥នេះ មានចំនួនសរុប ៦.៥៨៣នាក់ ហើយក្នុងរយៈ ពេល៨ឆ្នាំនេះ មានមរណៈជនសមាជិក សមាគម ចំនួន ២៨៦នាក់ និងទទួលបានប្រាក់មរណៈ សង្រ្គោះ បានចំនួន១១៩នាក់ ហើយត្រូវបន្តអនុវត្តថវិកាបេឡាមរណៈសង្រ្គោះ ១៧៧នាក់ទៀត ។

ក្នុងកិច្ចស្វាគមន៍ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា យន្តការនេះ គឺជាគោលដៅលើកកម្ពស់ស្មារតី នៃក្តីសង្ឃឹមរបស់បងប្អូនអតីតយុទ្ធជន គ្រួសារពលីមរណៈ ពិការ និងសោវត្តន៍ជន ដែលបានលះបង់អ្វីៗ គ្រប់យ៉ាងក្នុងការបម្រើជាតិមាតុភូមិ ។ លោកបានបញ្ជាក់ថា សមាគមអតីតយុទ្ធជនខេត្ត នឹងខិតខំអំពាវនាវ ដល់ថ្នាក់ដឹកនាំ សប្បុរសជននានាក្នុងខេត្ត ឲ្យចូលរួម បរិច្ចាកនូវធនធាន ទៅតាមសទ្ធារបស់ខ្លួន ដើម្បីចូលរួមចំណែកដោះទុក្ខលំបាកដល់គ្រួសារពលីមរណៈ ឲ្យបានសមស្របទៅតាមគោលការណ៍ និងពេលវេលាដែលបានកំណត់។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍នៅក្នុងឱកាសជួបសំណេះសំណាល នោះ ដោយបានបញ្ជាក់ថា ក្រោយមហាសន្និបាតសមាគមអតីតយុទ្ធជន ក្រោមការឈ្លាសវៃ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជន កម្ពុជា បានផ្តល់នូវកញ្ចប់ថវិកា បើកជូនដល់គ្រួសារសពសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា នៅគ្រប់រាជធានី ខេត្ត ព្រោះពួកគាត់ ត្រូវការថវិកាទាំងនេះខ្លាំងណាស់ ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានធ្វើបុណ្យក្នុងរដូវកាលកាន់ បិណ្ឌនេះ ។

លោកក៏បានទទួលស្គាល់ផងដែរថា ការដោះស្រាយរបបគោលនយោបាយ ជូនគ្រួសារពលី មរណៈ ពិតជាមានភាពយឺតយ៉ាវ ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ តួលេខអ្នកស្លាប់បានកើនឡើងជាលំដាប់។ ហើយប្រាក់ចំណូលមិនមានតុល្យភាព ទើបការផ្តល់ថវិកាសង្គ្រោះមិនឆ្លើយតបទៅនឹងតម្រូវការ ។

លោក ក៏បានបញ្ជាក់ពីគោលជំហរ របស់សមាគមអតីតយុទ្ធជន កម្ពុជា បង្កើតឡើងនេះ គឺខិតខំដោះ ស្រាយទុក្ខលំបាកដល់គ្រួសារពលីមរណៈ ដោយឥតរើសអើង ។ និងដើម្បីចូលសមាជិកទាំងអស់គ្នា ជាថវិកាក្នុងការជួយពេលសមាជិកណាទទួលមរណៈភាព គឺ ទទួលបានប្រាក់មរណៈសង្រ្គោះម្នាក់ ៤លានរៀល ។ លោកក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង សប្បុរសជន ចូលរួមបរិច្ចាគ នូវធនធាន ដើម្បីរួមចំណែកដោះស្រាយរបបគោលនយោបាយអតីតយុទ្ធជនកម្ពុជា ។ ហើយគណៈ កម្មាធិការថ្នាក់ខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រង និងប្រកាន់ជំហរដោះស្រាយរាល់កិច្ចការទាំងនេះ ឲ្យ មានប្រសិទ្ធភាព ។

នៅក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌនេះ លោក គន់ គីម, លោក ឃឹម ប៊ុនសុង និង ឧកញ៉ា សៀង ណាំ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ បងប្អូនអតីតយុទ្ធជនចំនួន ៦០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ចំពោះជនពិការដៃ ជើង និងពិការភ្នែក លោក ឃឹម ប៊ុនសុង និង ឧកញ៉ា សៀង ណាំ ឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗ ១០ ម៉ឺនរៀល ដើមី្បយកទៅប្រើប្រាស់ក្នុង ពេលឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខាងមុខផងដែរ ៕

គ្រួសារសព សមាជិក សមាគម អតីតយុទ្ធជន កម្ពុជា និងមុខសញ្ញា អតីតយុទ្ធជន ជាង៦០០នាក់ បានទទួលប្រាក់ បេឡាមរណៈសង្រ្គោះ

គ្រួសារសព សមាជិក សមាគម អតីតយុទ្ធជន កម្ពុជា និងមុខសញ្ញា អតីតយុទ្ធជន ជាង៦០០នាក់ បានទទួលប្រាក់ បេឡាមរណៈសង្រ្គោះ

គ្រួសារសព សមាជិក សមាគម អតីតយុទ្ធជន កម្ពុជា និងមុខសញ្ញា អតីតយុទ្ធជន ជាង៦០០នាក់ បានទទួលប្រាក់ បេឡាមរណៈសង្រ្គោះ

គ្រួសារសព សមាជិក សមាគម អតីតយុទ្ធជន កម្ពុជា និងមុខសញ្ញា អតីតយុទ្ធជន ជាង៦០០នាក់ បានទទួលប្រាក់ បេឡាមរណៈសង្រ្គោះ