បុរស​ម្នាក់​ពេល​ផឹក​ស្រវឹង​ទៅ​ដក​ក្រឪឈូក​ដួល​ឈ្លក់ទឹក​ស្លាប់

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​លង់​ត្រឹម​ជង្គង់​ស្លាប់ ដែល​សមត្ថកិច្ច​បា​នស​ង្ស័​យ​ថា ដោយសារ​ខ្យល់គរ ខណៈពេល​ទៅ​ដក​ក្រឪឈូក​នៅក្នុង​ត្រពាំង​ពេល​ផឹក​ស្រវឹង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី​ជើង ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​ ​ ​

សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គិរី​បានអោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ​ជី​ម ចក់ អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​កូនប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ បាននាំគ្នា​ទៅ​ដក​ក្រឪឈូក​នៅក្នុង​ត្រពាំង​ស្រងែ​ខ្ពស់ ដែលមាន​ទឹក​ត្រឹម​ជង្គង់ ហើយ​កូន​បាន​ចុះទៅ​ដក​ឆ្ងាយ​ពី​កន្លែង​ឪពុក​ដក​។ នៅពេល​កូន​កំពុង​ដក​ក្រឪឈូក​បាន​ជាង​កន្លះ​ម៉ោង ក្រឡេក​ទៅរក​ឪពុក​មិនឃើញ កូនប្រុស​បាន​ដើរ​មករក​ដល់​កន្លែង​ឪពុក​ដក​ក្រអៅឈូក​ក៍​ឃើញ​ឪពុក​បាន​ដួល​ផ្កាប់មុខ​ឈ្លក់ទឹក​ស្លាប់​បាត់ទៅហើយ ហើយ​បាន​ហៅ​អ្នកភូមិ​អោយជួយ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។​ ​ ​

​ក្រោយពី​និត្យ​សព​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​អាច​ខ្យល់គរ​ដួល​ចូលក្នុង​ទឹក​ឈ្លក់​ស្លាប់​តែម្តង ព្រោះ​នៅលើ​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​អៅ​យស​ង្ស៍​យ​ឡើយ​។ បើតាម ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ​បានអោយដឹងថា បុរសរងគ្រោះ​នេះ​ជា​មនុស្ស​ដែល​ញៀន​ស្រា​ខ្លាំងណាស់ ហើយ​មុននឹង​ទៅ​ដក​ក្រអៅឈូក​គឺ​គេ​បាន​ផឹក​ឡើង​ស្រវឹង​ទៅហើយ​។ សមត្ថកិច្ច​បាន សព​ជន រងគ្រោះ​ជូន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើ​បុណ្យទាន​តា​ម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​៕ រិ​ទ្ធិ ជ័យ​

KA-02-10-2015-01