លោក ហ៊ុន ម៉ា​ណែ​ត ជួប​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ: ​លោក ហ៊ុន ម៉ា​ណែ​ត សមាជិគ​ណ​:​ក​ម្មា​ធិ​ការ​កណ្តាល និង​អនុប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​​នៅក្នុង​ពិធី​ប្រកាស​​ក្រុមការងារ​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក្រុង ស្រុក និង​សកម្មជន​យុវជន តាម​បណ្តា​មន្ទីរ​អង្គភាព​នានា ជុំវិញ​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ថា ត្រូវ​ពង្រឹង ថែរក្សា និង​ពង្រីក​កម្លាំង​យុវជន ដើម្បី​បណ្តុះបណ្តាល ឆន្ទ​: ស្មារតី ក្នុងការ​ចូលរួម​សកម្មភាព​បក្ស និង​កាត់បន្ថយ​ភាពអវិជ្ជមាន​នៅក្នុង​សង្គម ដើម្បី​បន្ត​ឈ្នះ​ត​ទៅមុខទៀត​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ទាំង​អាយុកាល មាន​ទាំង​បទពិសោធន៍ មាន​ទាំង​ធនធានមនុស្ស និង​មាន​ទាំង​ឱកាស ដើម្បីអោយ​យុវជន​ចូលរួម​ថែរក្សា​សមិទ្ធិផល ដែលមាន​ស្រាប់ និង​ចូលរួម​កសាង​បន្ថែមទៀត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​។​

​លោក​បាន​បន្តថា សុខសន្តិភាព ស្ថេរភាព និង​ការរីកចម្រើន​ថ្ងៃនេះ គឺ​បានមកពី​ការដឹកនាំ និង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិការ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ដូច្នេះ​យុវជន ត្រូវតែមាន​មោទនភាព​ដែល​បក្ស​បានផ្តល់​កិត្តិយស និង​ឱកាស​ក្នុងការ​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​ជាច្រើន ដើម្បី​ខ្លួនឯង ប្រជាជន និង​សង្គមជាតិ​ទាំងមូល​។

​លោក​ហ៊ុន​ម៉ា​ណែ​ត បន្តថា ជាក់ស្តែង​ក្រុមការងារ​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក្រុង ស្រុក និង​សកម្មជន យុវជន​តាម​បណ្តា​មន្ទីរ អង្គភាព​នានា ជុំវិញ​ខេត្តកំពង់ធំ នៅថ្ងៃនេះ ត្រូវ​ពង្រឹង ថែរក្សា និង​ពង្រីក​កម្លាំង​យុវជន ដើម្បី​បណ្តុះបណ្តាល ឆន្ទ​: ស្មារតី​ក្នុងការ​ចូលរួម​សកម្មភាព​បក្ស និង​កាត់បន្ថយ​ភាពអវិជ្ជមាន នៅក្នុង​សង្គម ដើម្បី​បន្ត​ប្រៀប​ឈ្នះ​ត​ទៅមុខទៀត​៕​