លោក ឧត្តមសេនីយ៍ អាត់ ខែម ជួបជាមួយ អ្នករត់ម៉ូតូឌុប គោលបំណង សុំឲ្យចូលរួម សហការពង្រឹង បញ្ហាសន្តិសុខ

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម កាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ បានជួបសំណេះសំណាល ជាមួយ អ្នករត់ម៉ូតូឌុប ចំនួន១០០នាក់ ដើម្បី សុំឲ្យចូលរួមសហការ ជាមួយកង កម្លាំងនគរបាល ដើម្បីពង្រឹង បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ តាមមូលដ្ឋាន នាឱកាស បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ។

លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានចែកនាមប័ណ្ណរបស់ខ្លួន ដែលមានដាក់លេខទូរស័ព្ទផងដែរ ដើម្បីឲ្យពួកគាត់ ជួយសហការ រាយការណ៍ នៅពេលដែលឃើញ និងទទួលព័ត៌មាន ស្តីអំពីបទល្មើស ណាមួយ កើតឡើងនោះ ។ លោកឧត្តមសេនីយ៍ស្នងការ បានលើក ឡើងថា បងប្អូន អ្នករត់ម៉ូតូឌុប បានរត់ទាំងថ្ងៃ និងខ្លះរត់នៅពេលយប់ រហូតទល់ភ្លឺទៀតផងនោះ ពួកគេគឺ ជាដៃគូ សហការដ៏សំខាន់ លើកិច្ចការពារ និងទប់ស្កាត់ បទល្មើសតាមមូលដ្ឋាន។ លោកស្នងការ សូមអំពាវនាវ និងជំរុញឲ្យពួក គាត់ ចូលរួមបានគ្រប់ៗគ្នា ដើម្បីសង្គមយើង ទាំងអស់គ្នាជាពិសេស សម្រាប់ឲ្យពិធីបុណ្យភ្ជុំបិណ្ឌ នាឆ្នាំនេះ ប្រព្រឹត្តទៅ ដោយរលូន កុំឲ្យមានការប៉ះអារម្មណ៍របស់បងប្អូន ដែលមកធ្វើបុណ្យ នៅតាមវត្ត និងកន្លែងទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត។ ក្រោយបញ្ចប់ ការជួបសំណេះសំណាល តាមរយៈការ ផ្តល់សារុងម្នាក់ៗ មួយផងនោះ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំស្នងការរង ទទួលសេនាធិការ អធិការ ស្រុកអូរជ្រៅ អភិបាលរង និងមន្រ្តីនគរបាល មួយចំនួនទៀត ទៅជួបសំណេះសំណាល ជាមួយប្រជាការពារ នៅឃុំសំរោង និងអាជ្ញាធរមូលដ្ឋានផងដែរ។

ដូចការ ជួបសំណេះសំណាល ជាមួយប្រជាការពារនៅសង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៩ ខែតុលា នោះដែរ លោកស្នងការខេត្តបន្ទាយមានជ័យ បានសុំឲ្យ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមចូលរួម ជាមួយកម្លាំង នគរបាល ដាក់កម្លាំងយាម ប្រចាំការ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងកន្លែងមានមនុស្សច្រើន នាឱកាស បុណ្យជាតិដ៏ធំ ប្រចាំឆ្នាំនេះផងដែរ ។ លោកស្នងការ នៅតែចាត់ទុកថា ប្រជាការពារ គឺជាកម្លាំង ការពារសន្តិសុខ មិនអាចខ្វះបាននៅតាមមូលដ្ឋាន ដើម្បីរួមសហការ ជាមួយ កម្លាំងនគរបាល ។ ក្រោយបញ្ចប់ពិធីសំណេះសំណាល និងចែកសារុងម្នាក់មួយផងនោះ លោកស្នងការ បានបំពាក់ ឯកសណ្ឋាន ដែលជាការជួយឧបត្ថម្ភ ពីសប្បុរសជន និងថ្នាក់ដឹកនាំ ជូនដល់ពួកគេផងដែរ៕