មុខសញ្ញា ជួញដូរគ្រឿងញៀន ២នាក់ និងថ្នាំជាង ៣០កញ្ចប់ ត្រូវបានបង្ក្រាប នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ : កម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីជួញ ដូរគ្រឿងញៀន ស្ថិតនៅផ្ទះគ្មានលេខ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកក និងមេតំហ្វេតាមីន ជាង៣០កញ្ចប់ ព្រមទាំង ឧបករណ៍សម្រាប់ជក់មួយចំនួនទៀត កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥។

លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ លី ស្រីនាង អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅស្រុកឆ្លូង ខេត្តក្រចេះ ហើយ សព្វថ្ងៃរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងទី២ ឈ្មោះ ម៉ាប់ ចាន់អាយុ២៤ឆ្នាំ ស្រុកកំណើត នៅស្រុកឯកភ្នុំ ខេត្តបាត់ដំបង និងសព្វថ្ងៃរស់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ។

លោក បានបន្តទៀតថា ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាល បានដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកមួយថង់ និងប្រភេទមេតំហ្វេតាមីន ៣០កញ្ចប់ផងដែរ។