លោកឧត្តមសេនីយ៍ ម៉ែន លី នាំយកថវិកា ១២លានរៀល ប្រគល់ជូន គ្រួសារសព អតីតយុទ្ធជន ៣គ្រួសារ

ឧត្តរមានជ័យ : នៅមន្ទីរសង្គមកិច្ចខេត្ត ឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ លោក ឧត្តមសេនីយ៍ត្រី ម៉ែន លី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក វរសេនីយ៍ឯក តន់ ញាន និងលោក សេង គឹមសាន ជាអនុប្រធានសមាគម បានបើកផ្តល់ប្រាក់ បេឡា មរណៈសង្រ្គោះជូនគ្រួសារសពចំនួន៣នាក់ ក្នុងម្នាក់ៗ ៤លានរៀល (បួនលានរៀល) សរុបចំនួន ១២លានរៀល (ដប់ពីរលានរៀល) ។

មន្រ្តីនគរបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ប្រជាពលរដ្ឋទាំង៣គ្រួសាររួមមាន

១- សពលោក មូល លីម

២- សពលោក ណិម សល់

៣- សពលោក នំ ឡេង ។

លោកឧត្តមសេនីយ៏ ម៉ែន លី បានផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ហើយប្រាប់អោយគ្រួសារអតីត យុទ្ធជនទាំង៣គ្រួសារ យកថវិកាទាំងនេះទៅប្រើប្រាស់ តាមតម្រូវការរបស់ខ្លួន និងខិតខំរកស៊ីបង្កបង្កើនផល ប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ ម៉ែន លី នាំយកថវិកា ១២លានរៀល ប្រគល់ជូន គ្រួសារសព អតីតយុទ្ធជន ៣គ្រួសារ

លោកឧត្តមសេនីយ៍ ម៉ែន លី នាំយកថវិកា ១២លានរៀល ប្រគល់ជូន គ្រួសារសព អតីតយុទ្ធជន ៣គ្រួសារ