លោក​ឧត្តមសេនីយ៍ឯក តន់ សាលី ចូលរួមកាន់បិណ្ឌ​នៅវត្តព្រៃ​ឆ្លាក់ និងវត្តប្រជុំអង្គ​នៅក្រុងស្វាយ​រៀង

ខេត្តស្វាយរៀង ​៖​ ​លោក​ឧត្តមសេនីយ៍ឯក​ តន់ ​សាលី ​អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​ និង​លោក​ជំទាវ​ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១៣​ នៅ​វត្ត​ព្រៃ​ឆ្លាក់ ​សង្កាត់​ព្រៃ​ឆ្លាក់ ​និង​វត្ត​ប្រជុំ​អង្គ​ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​ កាលពី​​​វេលា​ម៉ោង​៩​ព្រឹកថ្ងៃ​ទី​១០ ​តុលា ​២០១៥ ។​

បើ​តាម​លោក​តន់ ​ចាន់ ​អាយុ​៦៣​ឆ្នាំ ​បាន​ឱ្យ​ដឹង​ថា ​លោក​ឧត្តមសេនីយ៍ឯក​ តន់ ​សាលី ​មានស្រុក​កំណើត​​នៅ​ភូ​មិ​បាក់​រនាស់​សង្កាត់​​សង្ឃ័រ ​ហើយ​បាន​មក​ចូលរួម​កាន់​បិណ្ឌ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌនៅ​វត្ត​ព្រៃ​ឆ្លាក់ ​និង​វត្ត​ប្រជុំ​អង្គជា​រៀង​រាល់​ឆ្នាំ ​មិន​ដែល​ខាន​ឡើយ​ ។

​ហើយ​នៅ​វេន​ទី​១៣ ​នេះ លោក​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៤​អង្គ​គង់​នៅ​វត្ត​ព្រៃ​ឆ្លាក់​សូត្រ​មន្ត​​​ប​ង្សុ​កូ​ល​​នៅ​ចេ​តី​យ៍ ​ដើម្បី​​ឧ​ទ្ទិ​ស​មគ្គផល​បុណ្យ​​ជូន​ដល់​មាតា​បិ​តា និង​ជីដូន​ជីតា​ញាតិ​ការ​ដែល​​បាន​ទៅ​កាន់​​នូវ​សុគតិភព​ និង​បាន​ប្រគ​ន​ទេយ្យទាន​ដល់​ព្រះ​ស្ឃ​២​អង្គ ​ក្នុង​មួយ​​អង្គ​១០​ម៉ឺន​រៀល ​ព្រះ​ភិក្ខុ​២អង្គ​ក្នុង​១​អង្គ៥​ម៉ឺន​រៀល ​បច្ច័យ​កសាង​វត្ត​ចំនួន​៨៥០.០០០​រៀល​ និង​ប្រាក់​ដុល្លា​រ៦០​ដុល្លារ ​។

​នៅ​វត្ត​ប្រជុំ​អង្គ​​បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១៣​ វេរ​ចង្ហាន់​បិណ្ឌបាត្រប្រគេន​ព្រះសង្ឃ​ គង់​ចាំ​ព្រះ​វស្សា​​​ចំនួន​១៣​អង្គ ​និង​ប្រគេន​ទេយ្យ​ទាន ​ព្រមទាំងបច្ច័យ​ព្រះ​គ្រូ​ចៅអធិការ​១០​ម៉ឺន​រៀល ​ប្រគេន​ព្រះសង្ឃ​១២​អង្គ ​ក្នុង​១​អង្គ​បច្ច័យ​៣​ម៉ឺន​រៀល​ ប្រគេន​បច្ច័យ​កសាង​​ព្រះ​វិហារ​ចំនួន​១​លាន​៣​ម៉ឺន​រៀល​ ផ្តល់​អំណោយ​ដល់​ជន​ចាស់ជរា​​៧​នាក់​ ក្នុង​ម្នាក់​៤​ម៉ឺន​រៀល​ និង​ជូន​យាយជី​តាជី​០៦​នាក់​ក្នុង​​ម្នាក់២​ម៉ឺន​រៀល ប្រជា​ការពារ​០៧​នាក់ ​ក្នុង​ម្នាក់​២​ម៉ឺន​រៀល នគរ​បាល​សង្កាត់​រដ្ឋបាល​សង្ឃ័រ​០៧​នាក់ ​ក្នុង​ម្នាក់​៤​ម៉ឺន​រៀល ​និង​ផ្តល់អាយ​កូ​ម ​សម្រាប់​ទាក់ទង​ដល់​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​​ចំនួន​២​គ្រឿង​ ដើម្បី​បម្រើ​ការងារ​ផង​ដែរ​ ។