ការប្រើអំបោះទាក់​ជម្រុះរោម ​ការលាបថ្នាំជម្រុះ ​ការលាបថ្នាំប្ដូរពណ៌រោ​មបន្ស៊ី​ទៅនឹងស្បែក​ ឬវិធីដទៃ​ទៀត ​តើមួយណាជាវិធីដ៏​ប្រសើរបំផុត​ ដើម្បីជម្រុះរោមលើផ្ទៃមុខរបស់​អ្នក?​

រោមដុះលូតលាស់លើផ្ទៃមុខ ដែលអ្នកមិនចង់បានអាចជាបញ្ហាគួរឱ្យស្មុគស្មាញ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏នៅមានវិធីផ្សេងៗមួយចំនួន ដែលអ្នកអាចយកមកដោះស្រាយបញ្ហានេះបាន។ ខាងក្រោមនេះ Coolfm100.7 សូមណែនាំនូវជម្រើសមួយចំនួន ដែលមានប្រសិទ្ធភាពក្នុងការជម្រុះរោម៖
ការប្រើអំបោះទាក់​ជម្រុះរោម ​ការលាបថ្នាំជម្រុះ ​ការលាបថ្នាំប្ដូរពណ៌រោ​មបន្ស៊ី​ទៅនឹងស្បែក​ ឬវិធីដទៃ​ទៀត ​តើមួយណាជាវិធីដ៏​ប្រសើរបំផុត​ ដើម្បីជម្រុះរោមលើផ្ទៃមុខរបស់​អ្នក?​
ការលាបថ្នាំប្ដូរពណ៌រោមបន្ស៊ីទៅនឹងពណ៌ស្បែកមុខ៖ ទោះបីជាការប្ដូរពណ៌រោមមិមមែនជាវិធីសាស្រ្ដជម្រុះរោមក៏ដោយ ប៉ុន្ដែវាធ្វើការប្ដូរពណ៌ នៃរោម ដែលជំនួយដល់ការបិទបាំងការលេចធ្លោរបស់រោម។ វិធីនេះត្រូវរួមបញ្ចូលនូវការលាបល្បាយថ្នាំពណ៌នៅលើមុខ និងទុកវារយៈពេល ១០ ទៅ១៥នាទី បន្ទាប់មកត្រូវលាងជម្រះវាដោយទឹកស្អាត។ នៅពេលអនុវត្ដវិធីនេះរួចហើយ ពណ៌រោមរបស់អ្នក មានពណ៌ស៊ីទៅនឹងពណ៌ស្បែកមុខរបស់អ្នក ដែលធ្វើឱ្យមើលមិនឃើញរោម។ វិធីសាស្រ្ដនេះមានប្រសិទ្ធភាពខ្លាំងណាស់ ពីព្រោះពណ៌រោមអាចនៅជាប់បានរហូតជាច្រើនសប្ដាហ៍។ អ្នកអាចរកជាវថ្នាំពណ៌ ហើយលាបខ្លួនឯងនៅឯផ្ទះ ឬធ្វើវានៅឯហាងសម្អាងការ ដែលវានឹងធ្វើឱ្យអ្នកចំណាយថវិកាច្រើននោះទេ។
ចំណុចត្រូវចងចាំ៖•មិនត្រូវធ្វើវាច្រើនដងនោះទេ ឬមិនត្រូវបណ្ដោយឱ្យស្បែករបស់អ្នកប៉ះនឹងកម្ដៅថ្ងៃក្រោយពេលប្ដូរពណ៌យ៉ាងហោចណាស់ឱ្យបានមួយម៉ោង ក៏សូម្បីតែអ្នកលាបឡេការពារកម្ដៅថ្ងៃ មុនពេលអ្នកធ្វើដំណើរហាលថ្ងៃក៏ដោយ។•ត្រូវនៅឱ្យឆ្ងាយពីថ្នាំប្ដូរពណ៌ខ្លាំងៗ ជាពិសេសប្រសិនបើស្បែករបស់អ្នកងាយរងការឈឺចាប់។•ប៉ុន្ដែប្រសិនបើរោមរបស់អ្នកដុះក្រាស់ពេកនោះ ការលាបថ្នាំប្ដូរពណ៌នឹងមិនមានប្រសិទ្ធភាពនោះទេ។
ការលាបថ្នាំជម្រុះរោម៖ ការលាបថ្នាំជម្រុះរោម គឺត្រូវធ្វើឡើងដោយការប្រើក្រដាសបន្ទះបិទ និងថ្នាំដែលត្រូវលាបទៅលើរោម ហើយទាញបកជម្រុះរោមទាំឬស។ ហាងថែសម្ផស្សភាគច្រើនផ្ដល់នូវថ្នាំជម្រុះរោមជាពិសេស ដូចជាថ្នាំក្លិនសូកូឡា និងក្លិនស្វាយទុំ ដើម្បីជម្រុះរោមលើផ្ទៃមុខ។ តាមការជាក់ស្ដែង ការដុះរោមថ្មីត្រូវប្រើរយៈពេលយូរ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្បែកមុខរបស់អ្នករលោង ក្រោយការលាបថ្នាំជម្រុះនេះ។
ចំណុចត្រូវចងចាំ៖•នៅពេលធ្វើការលាបថ្នាំជម្រុះរោម គឺវាជម្រុះរោមទាំងឬស ដូច្នេះអ្នកគួរកត់ចំណាំថាស្បែកនៅលើផ្ទៃមុខ គឺសំខាន់ និងស្ដែងខ្លាំងណាស់ ហើយការលាបថ្នាំទាញបកជារឿយៗនឹងបណ្ដាលឱ្យស្បែកយារធ្លាក់ ជាពិសេសគឺបរិវេណជុំវិញមាត់។ ហេតុដូច្នេះ ប្រសិនបើអាចទៅរួច សូមកុំជ្រើសរើសវិធីសាស្រ្ដនេះប្រើទៅលើមុខអី។•ប្រសិនបើអ្នកសម្រេចចិត្ដជ្រើសរើសវិធីនេះ ត្រូវឱ្យប្រាកដថាអ្នកអនុវត្ដនោះទាញស្បែករបស់អ្នកពីម្ខាងទៅម្ខាងឱ្យតឹង ដើម្បីកាត់បន្ថយការឈឺចាប់។•ហាមបិទទាញបកនៅកន្លែងដដែលៗច្រើនដង ក្នុងពេលតែមួយពីព្រោះវានឹងធ្វើឱ្យស្បែកក្រហម និឡើងពងបែក។ការប្រើអំបោះទាក់ជម្រុះរោម៖ ការប្រើអំបោះទាក់ជម្រុះរោម គឺត្រូវធ្វើឡើងដោយមានជំនួយពីសរសៃអំបោះ ដែលរោមត្រូវបានទាញជម្រុះដោយចលនាប្រទាក់ឆ្វាក់គ្នា កាត់រោមចេញដូចជាកន្រ្ដៃកាត់ក្រណាត់សំពត់ដូច្នោះដែរ។ មនុស្សភាគច្រើនយល់ឃើញថាវិធីសាស្រ្ដនេះពិតជាធ្វើឱ្យមានការឈឺចាប់ណាស់ ដែលធ្វើឱ្យស្បែករបស់គេឡើងក្រហមមួយរយៈពេល។
ចំណុចត្រូវចងចាំ៖•ប្រសិនបើអ្នកជ្រើសរើសយកវិធីសាស្រ្ដនេះ ត្រូវចងចាំថាអ្នកនឹងត្រូវទ្រាំការឈឺចាប់រយៈពេលពីរបីថ្ងៃ ពីព្រោះរោមមិនត្រូវបានដកទាំងឬសនោះទេ ហើយវាដុះឡើងវិញឆាប់រហ័សទៀតផង។•ម្យ៉ាងទៀត ការប្រើអំបោះដករោមលើផ្ទៃមុខញឹកញយនោះ អាចបន្សល់ស្នាមសន្លាកនៅលើថ្ពាល់។•ប្រសិនបើស្បែករបស់អ្នកមិនត្រូវបានទាញឱ្យតឹងទេ ឬទុកឱ្យរយារនោះ វាអាចធ្វើឱ្យរយះស្បែករបស់អ្នក។•ក្រោយការប្រើអំបោះជម្រុះរោម ត្រូវឱ្យប្រាកដថាថ្នាំ ឬក្រែមដើម្បីបំបិទរន្ធរោម។
ការប្រើក្រែមជម្រុះរោម៖ នាពេលបច្ចុប្បន្ននេះ ក្រែមជម្រុះរោមម៉ាក DIY ពិតជាពេញនិយមខ្លាំងណាស់។ អ្នកអាចជ្រើសរើសប្រភេទស្រាលៗ ដើម្បីជម្រុះរោមលើផ្ទៃមុខរបស់អ្នក។ ម្យ៉ាងទៀត វាជាវិធីដ៏ប្រសើរក្នុងការរកជាវប្រភេទក្រែម ដែលផលិតឡើងជាពិសេស ដើម្បីជម្រុះរោមផ្ទៃមុខ ប្រសើរជាងការប្រើប្រភេទទូទៅ។
ចំណុចត្រូវចងចាំ៖ •ត្រូវរក្សាប្រើប្រាស់ត្រឹមតែម្ដងក្នុងមួយខែ ដើម្បីចៀសវាងផលប៉ះពាល់។•ប្រសិនបើអ្នកមានអារម្មណ៍ថា វាមានថាមពលខ្លាំងសម្រាប់ស្បែករបស់អ្នក សូមបញ្ឈប់ការប្រើប្រាស់វាតែម្ដង។
ការកោររោមមុខ៖ ការប្រើប្រាស់ដងឡាម ដើម្បីកោររោមនៅលើរាងកាយ គឺជាការអនុវត្ដដ៏សាមញ្ញមួយក្នុងចំណោមស្រ្ដីទាំងឡាយ។ វាមិនគួរជាជម្រើសមួយនោះទេ នៅពេលនិយាយដល់ការជម្រុះរោមលើផ្ទៃមុខ ពីព្រោះវានឹងធ្វើរោមដុះឡើងវិញលឿន និងរឹងដែលវានឹងលំបាកក្នុងការជម្រុះចោលម្ដងទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ការកោររោមមុខគឺជានិន្នាការថ្មីមួយនាពេលបច្ចុប្បន្ន ដែលជួយជម្រះចោលកោសិកាស្បែកខូច។ គំនិតដ៏ល្អគឺគួរសាកល្បងនូវជម្រើសមួយចំនួន ដែលបានលើកឡើងខាងលើ ហើយធ្វើការសម្រេចចិត្ដថាវិធីមួយណា ដែលត្រូវនឹងស្បែក និងមុខរបស់អ្នក៕
អត្ថបទ៖ ដេវីដ

  • ការប្រើអំបោះទាក់​ជម្រុះរោម ​ការលាបថ្នាំជម្រុះ ​ការលាបថ្នាំប្ដូរពណ៌រោ​មបន្ស៊ី​ទៅនឹងស្បែក​ ឬវិធីដទៃ​ទៀត ​តើមួយណាជាវិធីដ៏​ប្រសើរបំផុត​ ដើម្បីជម្រុះរោមលើផ្ទៃមុខរបស់​អ្នក?​已关闭评论
  • 606 views
  • Hide Sidebar
    A+