លោក គន់ គីម ជួបសំណេះ សំណាល និងផ្តល់ថវិកា សង្គ្រោះមរណៈ ជូនអតីតយុទ្ធជន ៨០០នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក ជៀង អំ អភិបាល នៃគណអភិបាល ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០១៥នេះ បាន ជួបប្រជុំសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនអតីតយុទ្ធជន មកពីបណ្តា ក្រុងស្រុក របស់ខេត្ត ស្វាយរៀងចំនួន ៨០០នាក់។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តំាផ្ញើសាកសួរសុខទុក្ខពីសំណាក់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនជូនចំពោះបងប្អូន កងកម្លាំងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលកន្លងមក បានធ្វេីពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ ។ មានចូលរួមនៅក្នុងឱកាស នៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌ ឆ្នាំនេះ នាយឧត្តម សេនីយ៍ គន់ គីម នាយឧត្តមសេនីយ៍ សៅ សុខា និង លោក ជៀង អំ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានប្រគាល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសព សមាជិកសមាគមអតីតៈយុទ្ធជនកម្ពុជាចំនួន៧១នាក់ក្នុងម្នាក់ៗ ៤លានរៀល និងឧបត្ថម្ភដល់បងប្អូន អតីតយុទ្ធជន សរុបចំនួន៨០០នាក់ ដោយក្នុងមា្នក់ៗ ទទួលបាន ថវិកា ១០ម៉ឺនរៀល។

ជាមួយគ្នានោះដែល តំណាងឲ្យកងកម្លាំង អតីតយុទ្ធជនមកពី ក្រុងស្រុកក្នុងខេត្ត ស្វាយរៀង បានធ្វើការចាប់អារម្មណ៍ និងសម្តែងមនោសញ្ចេតនាគោរពស្រទ្បាញ់ យ៉ាងជ្រាលជ្រៅ ចំពោះ សមេ្តចតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយ ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារយុទ្ធជន ទាំងស្មារតី សម្ពារៈ និង ថវិកា ធ្វើឲ្យបងប្អូនមាន ភាពកក់ក្តៅក្នុងការ កសាងជីវភាពគ្រួសារ៕