នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ចែកចាយ​កញ្ឆា​ក្រៀម​

ខេត្តព្រះសីហនុ: នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ដែលជា​មុខសញ្ញា​ចែក​ចាយ​គ្រឿងញៀន (​កញ្ឆា​ក្រៀម​) នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​លោក​វរសេនីយ៍ ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​រូបនេះ មានឈ្មោះ ខៀវ សុខ​ជា ហៅ ព្រីង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជនសង្ស័យ​នោះ ជា​មុខសញ្ញា​លក់​កញ្ឆា​ក្រៀម អោយ​ភ្ញៀវ​ជនបរទេស​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានតែ​ម្តង​។ ប៉ូលិស ព្រមទាំង​មានការ​ដកហូត​វត្ថុតាង​កញ្ឆា​ក្រៀម ចំនួន ៣ កញ្ចប់​។​

​លោក​អធិការនគរបាល​ក្រុង បាន​បន្តទៀតថា កងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ទូទាំង​ក្រុង បាន​ការពា​សន្តិសុខ និង​ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន ដោយយោង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ លោកស្នងការ បាន​យកចិត្ត​ទុ​ដាក់​បំផុត​អំពី​បញ្ហា​គ្រឿងញៀន គឺ​មិន​ចង់អោយ​មាននៅ​ទីក្រុង​ទេសចរណ៍​មួយ​នេះ តទៅទៀត​ឡើយ​។

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ចែកចាយ​កញ្ឆា​ក្រៀម​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ចែកចាយ​កញ្ឆា​ក្រៀម​