របៀប​ពិនិត្យ​មើល iPhone 6s ឬ iPhone 6s Plus ប្រើ​បន្ទះ​ឈីប A9 របស់ Samsung ឬ TSMC

រឿងនេះ ប្រហែលជាមាន មនុស្សតិចណាស់ បានដឹង ថា iPhone ច្រើនជំនាន់ មានការ ផលិតបន្ទះ ឈីបដោយ Samsung ហើយអ្វី ដែលយើងចង់ លើកមក និយាយនេះ គឺថា iPhone 6s និង iPhone 6s Plus នេះ ក៏មានការ ផលិត បន្ទះឈីប A9 ដោយ Samsung និង TSMC ដែរ។

របៀប​ពិនិត្យ​មើល iPhone 6s ឬ iPhone 6s Plus ប្រើ​បន្ទះ​ឈីប A9 របស់ Samsung ឬ TSMC

បែបនេះហើយ ទើបយើង ចង់បង្ហាញ មិត្តអ្នកអាន ពីរបៀប ពិនិត្យមើល ថាតើ iPhone 6s ឬ iPhone 6s Plus ដែលអ្នក កំពុងប្រើ ប្រាស់នេះ មានបំពាក់ ដោយបន្ទះឈីប A9 ដែលផលិតដោយ Samsung ឬ TSMC ។

របៀបពិនិត្យមើល៖

  • ជំហ៊ានដំបូងអ្នកត្រូវដោនឡូដកម្មវិធីវាសិន ដោយ ចុចត្រង់នេះ
  • បន្ទាប់បើកដំនើរការកម្មវិធី ដែលបាន ដោនឡូដនោះ រួចចុចចូល ហើយចុច លើពាក្យ System ពេល ហើយអ្នកត្រូវ សម្លឹងមើល ត្រង់កន្លែង លេខកូដ Model
  • បើសិនជាអ្នកឃើញ លេខកូដ Model – N66mAP និង N71mAP មានន័យថាបន្ទះឈីប A9 នេះផលិត ដោយ TSMC តែបើឃើញ N66AP និង N71AP មានន័យថា បន្ទះឈីប A9 នេះផលិត ដោយ Samsung

របៀប​ពិនិត្យ​មើល iPhone 6s ឬ iPhone 6s Plus ប្រើ​បន្ទះ​ឈីប A9 របស់ Samsung ឬ TSMC

ដូចនេះងាយស្រួលចំណាំទេ បើសិនជា មានអក្សរ m នៅក្នុង លេខកូដ Model នោះ ក៏មានន័យថា iPhone 6s ឬ iPhone 6s Plus របស់អ្នក បំពាក់ដោយ បន្ទះឈីប A9 ផលិតដោយ TSMC ហើយ តែបើគ្មាន អក្សរ m ក៏មានន័យ ថាផលិត ដោយ Samsung ។ កុំភ្លេចពិនិត្យ មើលណា!

  • ដោយ: Hong
  • 8:13 PM, 10 October
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ