រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្លាស់ប្តូរ​ម៉ោង​ចូលធ្វើការ​របស់​មន្ត្រីរាជកា​រ!

ភ្នំពេញ៖ តាមច្បាប់​របស់​រដ្ឋ មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង៧ និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង១១ និង៣០នាទី​ព្រឹក។ ពេល​រសៀល ការងារ​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង២ និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង៥និង៣០នាទី​ល្ងាច។ តើ​រដ្ឋាភិបាល​គួរ​ផ្លាស់ប្តូរ​ពេលវេលា​ចូលធ្វើការ​ឬទេ​ដោយសារតែ​បញ្ហា​សង្គម​នានា និង​បញ្ហា​ចរាចរណ៍​ក៏​រឹតតែ​កកស្ទះ​ខ្លាំង​ជាង​មុន​នោះ?

អ្នកទីក្រុង​ភ្នំពេញ​ចូលសម្រាន្ត​កាន់តែ​យឺត ហើយ​ភ្ញាក់​ព្រឹក​ឡើងកាន់​តែ​យូរ។ ចរាចរណ៍​តាម​ដងផ្លូវ ដែល​កាន់តែ​លំបាក​ជាង​មុន ធ្វើអោយ​មន្ត្រីរាជការ​ចូល​ធ្វើការ​ខក​ម៉ោង និង​ចេញ​វិញ​មុន​ម៉ោង។ និយាយ​បែប​សាមញ្ញ មានន័យថា មន្ត្រី​ចូលធ្វើការ​យឺត​ម៉ោង តែ​ចេញ​វិញ​មុន​ម៉ោង​ជានិច្ច។ នេះ​ដោយសារតែ​មូលហេតុផ្សេងៗ និង​ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​នេះឯង។
តើ​រដ្ឋាភិបាល​គួរ​ផ្លាស់ប្តូរ​ម៉ោង​ចូលធ្វើការ​ឬទេ?

តាមច្បាប់​របស់​រដ្ឋ មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង៧ និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង១១ និង៣០នាទី​ព្រឹក។ ពេល​រសៀល ការងារ​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង២ និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង៥និង៣០នាទី​ល្ងាច។ បើ​ផ្អែកលើ​ច្បាប់​ខាងលើនេះ គ្មាន​នរណាម្នាក់​អាច​គោរព​បានឡើយ។ ជាក់ស្តែង គ្មាន​មន្ត្រី​ណា​ម្នាក់​មកដល់​កន្លែងធ្វើកា​រ​នៅ​ម៉ោង៧ព្រឹក​នោះទេ។ ជារឿយៗ ពួកគេ​មកដល់​កន្លែងធ្វើការ​នៅ​ម៉ោង៨ព្រឹក ម៉ោង៩ព្រឹក ឬ១០ព្រឹក​ក៏មាន។ ភាពយឺតយ៉ាវ​របស់​ម​ន្ត្រី​អាច​បណ្តាលមកពី​មូលហេតុផ្សេងៗ ក្នុងនោះ មានការ​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​លេសផ្សេងៗដទៃទៀត។

ដោយ​សង្កេតឃើញ​បញ្ហា​ចរាចរណ៍​ច្រើនតែ​កកស្ទះ​នៅពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​ស្រប​ពេលដែល​មន្ត្រីរាជកា​រ និង​សិស្សសាលា​ចេញ​ព្រម​ពេល​ជាមួយគ្នា​នោះ អ្នកវិភាគ​មួយចំនួន​បាន​អត្ថាធិប្បាយ​ថា រដ្ឋាភិបាល​គួរតែ​ចាប់ផ្តើម​ពិចារណា​ផ្លាស់ប្តូរ​ម៉ោង​ចូលធ្វើ​ការងារ​របស់រ​ដ្ឋ​ហើយ។ នៅក្នុង​ប្រទេស​មួយចំនួន មន្ត្រី​ចូលធ្វើការ​នៅ​ម៉ោង ៨ ឬ៩ព្រឹក សម្រាក​មួយ​ម៉ោង ឬមួយ​ម៉ោង​កន្លះ​សម្រាប់​ស្រស់ស្រូប​អាហារ​ពេល​ថ្ងៃត្រង់ រួចហើយ ពួកគេ​បន្ត​ធ្វើការ​រហូតដល់​ម៉ោង៤ល្ងាច។

ចំពោះ​ករណី​កម្ពុជា​វិញ ពេលវេលា​ថ្ងៃត្រង់ គេ​សង្កេតឃើញថា មន្ត្រីរាជការ​ភាគច្រើន មិនសូវ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ទេ ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​នោះ ដូច្នេះ កាលវិភាគ​ថ្មី​មួយ​សម្រាប់​មន្ត្រីរាជការ​គួរតែ​ត្រូវ​ចាប់ផ្តើម​កែសម្រួល​នៅពេលនេះ។ សម្រាប់​កាលវិភាគ​ថ្មី មន្ត្រីរាជការ​គួរ​ចាប់ធ្វើការ​នៅ​ម៉ោង៨ព្រឹក បញ្ចប់​ទៅវិញ​នៅ​ម៉ោង១២ថ្ងៃត្រង់​ហើយ​សម្រាក១ម៉ោង​សម្រាប់​អាហារ​ថ្ងៃត្រង់ មុននឹង​ចាប់ផ្តើម​នៅ​ម៉ោង១រសៀល ហើយ​បញ្ចប់​ការងារ​ទៅវិញ​នៅ​ម៉ោង៤ល្ងាច។

បើ​ផ្អែកលើ​កាលវិភាគ​ថ្មី​នេះ អ្នកវិភាគ​និយាយថា មន្ត្រីរាជការ​ធ្វើការ​តែ៧ម៉ោង​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​ផ្ទុយ​ពី​កាលវិភាគ​ចាស់​ដែលមាន​រហូតដល់​ទៅ៨ម៉ោង តែ​មន្ត្រី​មក​មិន​គ្រប់​ម៉ោង។ផលចំណេញ​បានមក​វិញ គឺ​ការងារ​អាចមាន​ប្រសិទ្ធិភាព​ជាង​មុន បញ្ហា​កកស្ទះ​ចរាចរណ៍​អាច​ថយ​ជាង​មុន។ មន្ត្រី​ខ្លួនឯង​ក៏​កាត់បន្ថយ​ចំណាយ​ដោយសារ​ការមិន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​នៅពេល​ថ្ងៃត្រង់​ដែរ។
សរុបសេចក្តី​មកវិញ កាលវិភាគ​ថ្មី​នឹង​អនុញ្ញាតអោយ​មន្ត្រីរាជកា​រ​ធ្វើ​ការងារ​តិចជាង​មុន ចំណេញ​ចំណាយ​ជាង​មុន ការងារ​អាចមាន​ប្រសិទ្ធិភាព​ជាង​មុន ហើយ​សង្គម​ទាំងមូល​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បាន​មួយចំណែក​ធំ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?