សកម្មភាព​ធំ​ៗ បួន​ មាន​នៅ​ក្នុង​​កម្មវិធី​ទិវា​អាស៊ាន​ព្រឹក​មិញ​នេះ

សកម្មភាព​ធំ​ៗ បួន​ មាន​នៅ​ក្នុង​​កម្មវិធី​ទិវា​អាស៊ាន​ព្រឹក​មិញ​នេះ

កម្មវិធី​ទិវា​អាស៊ាន​ សម្រាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង ទិវា​អន្តរជាតិ​ សម្រាប់​ការ​កាត់​បន្ថយ​ គ្រោះ​មហន្តរាយ​ឆ្នាំ ២០១៥ កំពុង​តែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ មជ្ឈមណ្ឌល​ សហប្រតិបត្តិការ​ កម្ពុជា​ កូរ៉េ​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ ថ្ងៃ​ទី ១០ ស្អែក​ ដោយ​មាន​ការ​ចូល​រួម​ពី​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លេខាធិការ​អាស៊ាន​ ​អង្គការ​ដៃ​គូ​ធំៗ ជា​ច្រើន​ទៀត និង សិស្ស​ និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេងៗ ព្រម​ទាំង​បាន​បែង​ចែក​ សកម្មភាព​ពិសេសៗ​ ចំនួន​បួន។

អ្នក​ស្រី​ Adelina Kamal ជា​ប្រធាន​ អង្គភាព​គ្រប់​គ្រង គ្រោះ​មហន្តរាយ និង សង្គ្រោះ​មនុស្សជាតិ អាស៊ាន បាន​ឱ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​គឺ​ជា​បញ្ហា​​​របស់​មនុស្ស​គ្រប់​គ្នា មនុស្ស​គ្រប់​គ្នា​​មាន​កាតព្វកិច្ច​ក្នុង​ការ​ដោះ​ស្រាយ។ ហេតុនេះ​ហើយ​ទើប​កម្មវិធី​នេះ​ចែក​ចេញ​ជា​ ៤ សកម្មភាព​ពិសេសៗ ក្នុង​បំណង​ ចែក​រំលែក​នូវ​ចំណេះ​ដឹង​​ទៅ​ដល់​ អ្នក​ចូល​រួម ឱ្យ​មាន​ប្រសិទ្ធភាព។

សកម្មភាព​ធំ​ៗ បួន​ មាន​នៅ​ក្នុង​​កម្មវិធី​ទិវា​អាស៊ាន​ព្រឹក​មិញ​នេះ

កម្មវិធី​ពិសេស​ទាំង​ បួន នោះ​មាន​ដូច​ជា ៖

-បទ​បង្ហាញ​​ពី «សាលា​រៀន​មាន​សុវត្ថិភាព»

​-ការ​ប្រឡង​គូរ​គំនូរ​ ពី​សិស្ស​មក​ពី​ ១៥ សាលា

​- បទ​បង្ហាញ​ស្ដី​ពី «គ្រោះ​មហន្តរាយ ទំនួល​ខុស​ត្រូវ​អាស៊ាន​តែ​មួយ​ និង ច្បាប់​ស្ដី​ពី​គ្រោះ​មហន្តរាយ ​ សម្រាប់​ការ​អភិវឌ្ឍន៍​តំបន់​អាស៊ាន»

-វេទិកា​ជជែក​ពិភាក្សា​ ពី​គ្រោះ​មហន្តរាយ

ចង់​ដឹង​មាន​សកម្មភាព​បែប​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖