​បុរស​ម្នាក់​អស់សង្ឃឹម​នឹង​ជីវិត​មាន​ជម្ងឺ​ចងក​ធ្វើអត្តឃាត​

​ ​ខេត្តកំពង់ឆ្នាំង​៖​ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ​ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង​ព្រោះតែ​អស់សង្ឃឹម​ខ្លួន​មាន​ជម្ងឺ​ប្រចាំកាយ​ព្យ​បាល​មិនជា​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះ​របស់​បុរស អត្តឃាត​ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលារ​ប្អៀ​រ​។​

ស្ត្រី​ឈ្មោះ​ហ៊ាន​គ្រី​ម​អាយុ​៦៤​ឆ្នាំ​ដែល​ត្រូវជា​ម្តាយ​បុរស​ធ្វើអត្តឃាត​បានអោយដឹង​ថា​៖ កូនប្រុស​របស់គាត់​ដែល​ចងក​សម្លាប់ខ្លួន​នេះ​មានឈ្មោះ​ហ៊ាន សម្បត្តិ អាយុ​៣៤​ឆ្នាំមាន​ប្រពន្ធ​បែក​ទៅ​នៅផ្ទះ​ខាង​ប្រពន្ធ​រស់នៅក្នុង​ភូមិ​ជ​រៅ​ឃុំ​រលារ​ប្អៀ​រ​ស្រុក​រលារ​ប្អៀ​រ​។ មូលហេតុ​ដែល​គេ​ចងក​សម្លាប់ខ្លួន គឺ​ដោយសារ​រូបគេ​មាន​ជំងឺ​ប្រចាំកាយ​និង​មាន​វិបត្តិ​ផ្លូវ ចិត្ត​ផង​ព្រោះតែ​ប៉ុន្មាន​ថ្ងៃនេះ​គេ​បាន​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​ហើយ​បានមក​ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ជាមួយនិង​គាត់​ជា​ម្តាយ​។​

នៅ​ថ្ងៃកើតហេតុ​គាត់​ជា​ម្តាយ​បាន​ក្រោក​ដាំបាយ​នៅវេលា​ម៉ោង​៥​ភ្លឺ​ពេលនោះ​គាត់​ឃើញ​កូន​របស់គាត់​ដេក​នៅក្នុង​បន្ទប់​នៅឡើយ​លុះ​ពេល​គាត់​ដាំបាយ​ឆ្អិន​គាត់​ក៏​ឡើងទៅ​លើផ្ទះ​ដាស់​កូន​អោយ​ក្រោក​តែ​មិន​ឮសូរ​ឆ្លើយ​ហើយ​ឃើញ​បន្ទប់​គេ​ខ្ទាស់​គន្លឹះ​ពី​ក្នុង​ជាប់​ថែមទៀត​ដោយមាន​ការសង្ស័យ​គាត់​ក៏​គាស់​បង្អួច​មើល​ក៏​ឃើញ​កូន​របស់គាត់​ចងក​និង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ​។​ ​ ​

​លោក​យឹម សុផល នាយផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ បាន​និយាយ​អោយដឹងថា​៖​ក្រោយពី​បានធ្វើ​ការពិនិត្យ និង​ធ្វើ​កោសល្យ​តាម​បច្ចេកទេស ដ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​នោះបាន​ដឹងថា​បុរស​រូបនេះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕ រិ​ទ្ធិ ជ័យ​

KA-10-10-2015-04 KA-10-10-2015-05 KA-10-10-2015-06 KA-10-10-2015-07