ក្រិក​សន្យា​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន ​ទៅ​តាម​ការ​ចង់​បាន​របស់​អឺរ៉ុប

ស្ថានីយ៍​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន ​រឺ​ដែល​ហៅ​ថា ​Hotspot ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ សម្រច​ឲ្យ​ប្រទេស​សមាជិក​ ចាប់​ផ្តើម​បង្កើត ​ ដើម្បី​ដាក់​រាយ​នៅ​តាម​ច្រក​ព្រំដែន​សំខាន់ៗ ​ ដូច​ជា​នៅ​អ៊ីតាលី ​ក្រិក ​និង​ហុងគ្រី​ជាដើម។ នៅ​ថ្ងៃ​សៅរ៍​ ម្សិលមិញ ​រដ្ឋាភិបាល​ក្រិក ​បាន​សន្យា​ថា​ គេ​នឹង​អនុវត្ត​វិធានការ​ថ្មី​នេះ ​ ក្នុង​រយៈ​ពេល ​១០​ថ្ងៃ​ទៀត​ យ៉ាង​យូរ​បំផុត ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ការ​មក​ដល់​របស់​ជន​ភៀសខ្លួន។