កុមារ​រា​អាយុ​៦​ឆ្នាំ​ម្នាក់ ទៅលេង​ទឹកស្ទឹង​បាន​លង់​ស្លាប់​ជិត​២​ម៉ោង​ទើប​រក​សព​ឃើញ​

​ខេត្តកំពង់ឆ្នាំង​៖ កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខ​ណះ​ដែល​រូបគេ​និង​មិត្តភក្តិ​២ ទៅ​៣​នាក់​ទៀត បាននាំគ្នា​ទៅ​មុជទឹក​ស្ទឹង​លេង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​១០១៥ នៅ​ចំណុច​ស្ទឹង​ទ្វារ​ទឹក​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ពពាល​ព​ក ឃុំ​គោក​បន្ទាយ ស្រុក​រលារ​ប្អៀ​រ​។​ ​ ​

លោក លាភ ជា​មេភូមិ​ពពាល​ពក​បានអោយ​ដឹងថា​៖ កុមារា​រងគ្រោះ​មានឈ្មោះ អែល ណា​ឃីម អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ សំ ឃាង និង​ម្តាយ​ឈ្មោះ យ៉ែម សុគា ពួកគេ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​នៅ​មុនពេល​កើតហេតុ​កុមារា​រងគ្រោះ​និង​ក្មេង ៗ​ក្នុងភូមិ​២​ទៅ​៣​នាក់​ទៀត​បាននាំគ្នា​ដើរ​ទៅលេង​ទឹកស្ទឹង ដែលមាន​ចំងាយ​ប្រហែលជា​១ គីឡូម៉ែត្រ​ពី​ផ្ទះ ដោយ​គ្មាន​មនុស្ស​ចាស់​ទៅជា​មួយ​ឡើយ​។

នៅពេល​ទៅដល់​ពួកគេ ក៏​នាំ គ្នា​ចុះ​មុជទឹក ប្រលែង​គ្នា​លេង​នៅ​កន្លែង​ទឹក​រាក់ៗ ពេល កំពុងតែ​ប្រលែង​គ្នា ដោយ​ទឹកស្ទឹង នៅ​ទីនោះ​មាន​សភាព​ហូរ​ខ្លាំង​ផង​នោះ ក៏បាន​គូ​ច យក​កុមារ​រងគ្រោះ​ចូលទៅក្នុង​ទឹក​ជ្រៅ បណ្តាលអោយ​លង់​ស្លាប់​តែម្តង​។ នៅពេល ឃើញ កុមារា​រងគ្រោះ​លង់ទឹក​មិត្តភក្តិ​របស់គេ​ក៏បាន​នាំគ្នា​រត់​មក​ប្រាប់​ឪពុកម្តាយ​កុមារ​រងគ្រោះ​នៅឯ​ផ្ទះ ពេលនោះ​ឪពុក​កុមារ​រងគ្រោះ រួមទាំង​អ្នកភូមិ​ក៏បាន​នាំគ្នា​ទៅ​មុជ​រាវរក​ដោយ​ចំ ណាយ​ពេល​ជិត​២​ម៉ោង​ទើប​រក​សព​កុមារា​រងគ្រោះ​ឃើញ​។​

​សមត្ថកិច្ច​ម​កូ​ល​ដ្ឋា​ន​បាន​និយាយ​អោយដឹងថា​៖ បន្ទាប់ពី​ធ្វើ​កោសល​វិ​ច្ច័​យ សមត្ថកិច្ច បាន​បញ្ចា​ក់ថា​កុមារា​រងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន និង​បាន ប្រគល់​សព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រិ​ទ្ធិ ជ័យ

KA-10-10-2015-17​ ​