អម្ពរ ទេវី រស់នៅ​យ៉ាង​មាន​សុភមង្គល លើ​ទឹកដី​អាមេរិក ជាមួយ​ស្វាមី​ក្រោយ​

Sanofi

​ទោះបីជា អម្ពរ ទេវី បានបញ្ចប់​អាជីព​សម្តែង​និង​បាន​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋ​អា​មេ​រិ​ក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី តែ​មហាជន​ជាច្រើន​នៅតែ​ចង់ដឹង​ពី​ជិវិត​ឯកជន​​របស់​អតីត តារា​សម្តែង​ដ៏​ល្បី​ម្នាក់នេះ​។​ក៏មាន​អ្នកខ្លះ​ចង់ដឹងថា ក្រោយពី​រៀបការ​ជា​លើក​ទី​ពីរ តើ​អ្នកស្រី​មានកូន ចៅ ទៀត​ឬ​យ៉ាងណា​?​។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន អ្នកស្រី អម្ពរ ទេវី បានបង្ហាញ​មុខ នៅក្នុង​ខួបកំណើត​របស់​អ្នកនាង ម៉ៅ សុខ​ចាន់​ធី ជាមួយនិង​ការ​បង្ហើរ​បទ​ចំរៀង​មួយ​បទ​យ៉ាង​ពិ​រោះ​។​ស្ថិតក្នុង​សំលៀកបំពាក់​រ៉ូ​ប​​បែប រលុង​ធ្វើអោយ​មហាជន​ជាច្រើន ដែល​បានឃើញ​រូបថត​នេះ​គិតថា អ្នកស្រី អម្ពរ ទេវី កំពុងមាន ផ្ទៃពោះ​។​ជាមួយគ្នា​នោះ ក៏មាន​អ្នកខ្លះ​សរសើរ​ថា អតីត​តារា​សម្តែង​ម្នាក់នេះ នៅតែមាន​រូប​សម្រស់ ផូរផង់ គ្រាន់​តែមាន​វ័យ​រាង​ចំណាស់​ជាង​មុន​បន្តិច​។ ម៉ៅ សុខ​ចាន់​ធី ដែលជា​ម្ចាស់​ខួបកំណើត​និង ជា​អ្នករស់នៅរ​រដ្ឋ ជាមួយ​អ្នកស្រី អម្ពរ ទេវី បាន​អះអាងថា អ្នកស្រី​អម្ពរ ទេវី មិនមាន​ផ្ទៃពោះ​អី​ទេ គាត់​គ្រាន់ តែ​ធាត់​ទ្រលុកទ្រលន់​ជាង​មុន​ប៉ុណ្ណោះ​។​បើ​តា​
​ម​ប្រភពពី​អ្នក​ដែល​រស់នៅ​រដ្ឋ​ជាមួយ អម្ពរ ទេវី បាន​ប្រាប់ ថា សព្វថ្ងៃ អ្នកស្រី អម្ពរ ទេវី កំពុង​រស់នៅ ជាមួយ​កូនប្រុស ស្រី​និង​ស្វាមី ក្រោយ យ៉ាង​សុខ សប្បាយ​។​កូនប្រុស ស្រី​របស់​អ្នកស្រី​ធំៗ​និង​បាន​ចូល​សិក្សា​អស់ហើយ​។​ទោះបី​ជាមាន​ការងារ រវល់ យ៉ាងណាក៏ដោយ ជា​រៀងរាល់​ពេលទំនេរ គេ​តែងតែ​ឃើញ អម្ពរ ទេវី​និង​ស្វាមី ដើរ​កំសាន្ត​នៅតាម បណ្តារ​ទីកន្លែង​កំសាន្ត​នានា​។​

​អ្វីដែល​គេ​បានកត់សំគាល់​នោះ ទោះបីជា​អ្នកស្រី​ផ្តាច់ខ្លួន​ពី​ការសម្តែង​អស់​រយៈពេល​
​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី ក៏ពិតមែន តែ អ្នកស្រី អម្ពរ ទេវី នៅតែ​ស្រលាញ់​ការងារ​សិល្បៈ​។​ជាក់​
​ស្តែង​នៅពេល​តារាៗ​ទៅ​សម្តែង នៅ​ទីនោះ អ្នកស្រី​តែងតែ​ឈ្លៀត​ពេល​ទៅ​ចូលរួម​និង​លើក​
​ចិត្ត​ដល់​តារា​ជំនាន់​ក្រោយ​។​ជាពិសេស នៅពេល​មានការ​ចូលរួម​នៅក្នុង​កម្មវិធីរ​បស់បង​ប្អូន​ខ្មែរ​
​ដែល​រស់នៅ​ទីនោះ អ្នកស្រី អម្ពរ ទេវី តែងតែ ផ្តល់ កិត្តិយស់​ឡើង ច្រៀង​កំសាន្ត​មិនដែល​
​ខាន​ឡើយ​។​

​គេ​នៅ​ចាំបាន​ថា អ្នកស្រី អម្ពរ ទេវី បាន​ចូល​ព្រះវិហារ រៀប ការ ជា​សាធារណៈ ជា មួយ​កូន ក​ម្លោះ ដែលមាន​វ័យ​ស្របាលៗ​គ្នា កាលពី​ថ្ងៃទី​២៨​ធ្នូ​២០១៤ នៅ​សហរដ្ឋអាមេរិក ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​។​កន្លងមក​អ្នកស្រី មានកូន​ពីរ​នាក់ ប្រុស​មួយ ស្រី​មួយ​ជាមួយ​លោក ពេជ្រ ភិ​រុណ ដែល​កូន​ទាំងពីរ​នាក់​នេះ កំពុង​រស់នៅ​សហ រដ្ឋ​អា​មេ​រិ​ក ជាមួយ​អ្នកស្រី​។​គិត​មកដល់ពេលនេះ​អ្នកស្រី អម្ពរ ទេវី បាន​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក ជាង​១០​ឆ្នាំ​មកហើយ​។​ចេ​នី

តើអ្នកណាខ្លះកើតឆ្នាំមមែ?

អត្តចរិត ៤ យ៉ាងរបស់អ្នកកើតឆ្នាំមមែhttp://www.pmhotnews.com/2015/10/10/19809.html/

Posted by Popular Magazine on Saturday, October 10, 2015

Related