Launcher គឺ​ជា​អ្វី? តើ​វា​ផ្តល់​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ ដល់​ទូរស័ព្ទ Android របស់អ្នក?

មិត្តអ្នកអាន ដែលប្រើប្រាស់នូវប្រព័ន្ធ ប្រតិ​បត្តិការ Android ភាគ​ច្រើន ប្រាកដ​ជា ស្គាល់​ច្បាស់​ហើយ អំពី Launcher ដែល​វា​ជា​កម្មវិធី ជំនួយ​មួយ សម្រាប់​អោយ​យើង អាច​លេង​ស្ទីល Theme បានច្រើនបែប នៃ​រចនាបថ ផ្សេងៗគ្នា អាស្រ័យទៅតាម ចំណង់ចំណូលចិត្ត របស់យើង។

Launcher គឺ​ជា​អ្វី? តើ​វា​ផ្តល់​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ ដល់​ទូរស័ព្ទ Android របស់អ្នក?

Launcher នេះដែរ មានច្រើនប្រភេទណាស់ ដែលក្នុងនោះ ចំពោះ Launcher ដែលមានគេស្គាល់ ច្រើន​ជាង​គេ មានដូចជា៖ Go Launcher – NOVA Launcher – Apex Launcher – Hola Launcher – Smart Launcher – Zero Launcher និងមាន Launcher ជាច្រើនទៀត។ ចុះចំណែកឯ ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធ Android តើពេញចិត្តនូវ Launcher មួយណាជាងគេ?

យ៉ាងណាមិញ ទាក់ទងទៅនឹង ការប្រើប្រាស់ Launcher ក៏មានគុណសម្បត្តិ និងគុណវិបត្តិ របស់វាដែរ ដូចនេះដើម្បី ស្វែងយល់អោយកាន់តែច្បាស់ អំពីវា ថាតើវាផ្តល់អត្ថប្រយោជន៍ និងបញ្ហាអ្វីខ្លះ ដល់យើង​នោះ សូមអាននូវ អត្ថបទខាងក្រោមនេះ !!!

គុណសម្បត្តិ

  • ជួយអោយស្មាតហ្វូន​ របស់អ្នកមានភាពទាក់ទាញ និងស្រស់ស្អាត
  • Launcher ខ្លះជួយអោយ ទូរស័ព្ទរបស់អ្នក ដើរលឿន ដូចជា (Nova Launcher…)
  • មានមុខងារច្រើនជាង
  • សម្បូរស្ទីលប្លែកៗ និង icon ច្រើនសណ្ឋានជាដើម។ល។

គុណវិបត្តិ

  • Launcher ខ្លះធ្វើអោយរញ៉េរញ៉ៃ
  • Launcher ខ្លះធ្វើអោយដំណើរការយឺត
  • ស៊ីថ្មច្រើនជាងការប្រើប្រាស់ធម្មតាបន្តិច។ល។

Launcher គឺ​ជា​អ្វី? តើ​វា​ផ្តល់​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ ដល់​ទូរស័ព្ទ Android របស់អ្នក?

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការ Android ដែលចង់ប្រើប្រាស់ ឬ​ចង់​លេង​ស្ទីល​នៃ Launcher គួរតែពិចារណា សិនទៅ មុននឹងចាប់ផ្តើម ប្រើប្រាស់ ឬតម្លើងវា ហើយគួរតែដឹង​ថា​តើវា ផ្តល់អត្ថប្រយោជន៍ ដល់យើងច្រើន ឬក៏ផ្តល់បញ្ហា ដល់យើងច្រើនជាង។

  • ដោយ: Mai
  • 11:52 PM, 10 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ